បរទេស៖ យើងធ្លាប់តែឃើញម៉ាស៊ីនបោកខោអាវដោយប្រើប្រាស់អគ្គិសនី ប៉ុន្តែថ្ងៃនេះយើងសូមណែនាំមិត្តអ្នកអានឲ្យស្គាល់ម៉ាស៊ីនបោកគក់មួយដោយប្រើប្រាស់កង់ធាក់ហើយវាមានឈ្មោះថា “SpinCycle”

រូបតំណាង

វាត្រូវបានបង្កើតទ្បើងដោយលោក Rich Hewitt ។ គំនិតនេះបានចាប់ផ្តើមនៅពេលគាត់នៅប្រទេសប៊ូរុនឌី ខណៈពេលដែលគាត់ត្រូវបោកខោអាវជាច្រើនដោយដៃ ដូច្នេះទើបគាត់ចង់ស្វែងរកដំណោះស្រាយដ៏ល្អប្រសើរមួយ។

លោក Rich Hewitt

ដំណើរការរបស់វា មានភាពងាយស្រួលបំផុតដោយគ្រាន់តែចាក់ទឹកស្អាតចូលទៅក្នុងធុង រួចដាក់សាប៊ូចូល បន្ទាប់មកភ្ជាប់ឧបករណ៍ SpinCycle ជាមួយនឹងកង់ រួចចំណាយពេលធាក់តែ ១០ នាទីប៉ុណ្ណោះ អ្នកនឹងទទួលបានខោអាវដ៏ស្រស់ស្អាតភ្លាមៗ។ 

លោក Rich Hewitt បាននិយាយថា គោលបំណងរបស់ឧបករណ៍នេះគឺជួយសម្រួលដល់ជីវភាពប្រជាជននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវលាងសម្អាតសំលៀកបំពាក់របស់ខ្លួនដោយប្រើប្រាស់ដៃ។ លោកបន្ថែមទៀតថា វាចំណេញទាំងពេលវេលា និងទឹកផងដែរ៕

រូបតំណាង

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]