បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់បើកឆាកនៅក្នុងកីឡដ្ឋាន Park de Prince សម្រាប់ជើងទីមួយនៃ Ligue 1 រដូវកាល២០១៨-២០១៩ ក្នុងការប្រកួតដែល Paris St-Germain បានបំបាក់ក្រុម Caen ដោយលទ្ធផល ៣-០ កាលពីយប់មិញនេះ។

Neymar

ខ្សែប្រយុទ្ធបានចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដើម្បីស៊ុតបាល់ទម្លុះសំណាញ់ទីក្រុម Caen បន្ទាប់ពីមានកំហុសពីអ្នកចាំទី Brice Samba ។

ស្របពេលដែល ខ្សែបម្រើ Adrien Rabiot ជាអ្នកស៊ុតគ្រាប់ទី ២ឲ្យក្រុម Paris St-Germain ក្រោយពីការបញ្ចូលបាល់ដ៏ល្អឥតខ្ចោះពីសំណាក់កីឡាករ Di Maria ដែលធ្វើឲ្យអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិបារាំងនេះលោតទៅតែតបញ្ចូលទីក្រុមគូប្រជែងបានយ៉ាងអស្ចារ្យផងដែរ។

នៅពេលដែលកីឡាករបម្រុង Timothy Weah ជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣ នៅនាទីទិ ៨៩ ក្រោយផ្លាស់ប្តូរចូលជំនួសអតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona។

Neymar

គួរឲ្យដឹងថា អ្នកចាំទីក្រុមជម្រើសជាតិអុីតាលី Gianluigi Buffon ក៏បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបនៅអាយុ ៤០ឆ្នាំរបស់គេផងដែរ បន្ទាប់ពីការផ្លាស់មកពីក្រុម Juventus ដោយគេបានសង្គ្រោះបាល់សម្រាប់ការប្រកួតនេះបានយ៉ាងល្អ៕

Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]