ភ្នំពេញ៖ បច្ចុប្បន្នតារាកំប្លែងនាយក្រឹម កាន់តែទទួលបាននូវហាងឆេងខ្ពស់នៅក្នុងវិស័យសិល្បៈ ស្របពេលដែលលោក មានវ័យកាន់តែចំណាស់ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងណាក្តី។

ចំណែកឯបញ្ហាគ្រួសារវិញ ឃើញថាតារារូបនេះកាន់តែមានសុភមង្គល បន្ទាប់ពីទទួលបានចំណងដៃគ្រាប់ពេជ្រមួយគូ ដោយកូនភ្លោះរបស់លោក សុទ្ធតែមានមុខមាត់គួរឲ្យស្រលាញ់ ជាពិសេសនោះគឺ រាល់ពេលដែលទៅណាម្តងៗមានអ្នកចោមរោម​ស្រលាញ់គ្រប់គ្នាតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីរស់នៅ និងទទួលបានកូនភ្លោះជាមួយនឹងតារាកំប្លែងរួមទ្រនំ អ្នកនាងស្រីលាភ ឃើញថាលោកហាក់ដូចជា មិនសូវមានរូបភាពជាលក្ខណៈគ្រួសារ និងបណ្តើរគ្នាជាគ្រួសារនោះទេ។

ស្រាប់តែកាលពីពេលថ្មីៗនេះ តារារូបនេះ បានបង្ហោះរូបភាពគ្រួសារ ជាលើកដំបូងនៅក្នុងផ្សារទំនើបមួយ។ នៅក្នុងនោះដែរ ឃើញថាសកម្មភាពក៏ដូចជាកាយវិការ ពិតជាមានសុភមង្គលនឹងគ្នាខ្លាំងតែម្តង ខណៈពេលដែលម្នាក់ៗសុទ្ធតែមានស្នាមញញឹម៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយក្រឹម និងគ្រួសារ
នាយក្រឹម និងគ្រួសារ
នាយក្រឹម និងគ្រួសារ
នាយក្រឹម និងគ្រួសារ
នាយក្រឹម និងគ្រួសារ
នាយក្រឹម និងគ្រួសារ
នាយក្រឹម និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)