(ភ្នំពេញ)៖ តារាសម្ដែងប្រុស ដែលមានទស្សនិកជន ជាច្រើនបានស្គាល់រូបលោក តាមរយៈ រឿង F4 នោះគឺលោក យូ ឌីស្កូ ។ ក្នុងអំឡុងឆ្នាំ២០០០ នោះដែរ លោក ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន នៅក្នុងចំណោមតារាប្រុស ដែលបានចូលរូមសម្ដែងជាមួយលោក។ ប៉ុន្តែកាលពីប៉ុន្មានខែមុន លោក ក៏បានធ្លាក់ខ្លួនឈឺ និងត្រូវព្យាបាល និងទៅវះកាត់ក្រលៀន នៅឯក្រៅប្រទេសផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ គេសង្កេតឃើញអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះពីរូបភាពជាច្រើន នៅលើបណ្ដាញសង្គមទំនាក់ទំនង ហ្វេសប៊ុក ជាមួយនឹងការវិលត្រឡប់ របស់លោក យូ ឌីស្កូ ក្រោយពីតារាសម្ដែងរូបនេះ បានទៅសម្រាកព្យាបាលនៅក្រៅប្រទេស អស់រយៈពេលជាយូរ។

ក្នុងនោះដែរ បើមើលទៅកាន់អាការៈ និងរូបរាងរបស់លោក ក្រោយពីវះកាត់ក្រលៀនរួច ហាក់ដូចជា មានភាពល្អប្រសើរច្រើន ដែលខុសកាលពីមុន គឺរូបរាងលោក នៅសល់តែឆ្អឹងតែប៉ុណ្ណោះ៕

តោះទៅទស្សនាទាំងអស់គ្នា៖  

លោក យូ ឌីស្កូ និង អ្នកនាង ទូច ស្រីល័ក្ខ
លោក យូ ឌីស្កូ និង អ្នកនាង ទូច ស្រីល័ក្ខ
លោក យូ ឌីស្កូ និង អ្នកនាង ទូច ស្រីល័ក្ខ
លោក យូ ឌីស្កូ និង អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ