អុីតាលី៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុម Juventus នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុម Juventus U-21 ដោយគេជាអ្នកស៊ុតគ្រាប់នាំមុខឲ្យក្រុមនៅក្នុងនាទីទី ៨ក្នុងវគ្គទី១ផងដែរ។ 

Cristiano Ronaldo
Cristiano Ronaldo

ការប្រកួតមិត្តភាពរវាងក្លិប Juventus និងក្រុម Juventus U-21 នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅភាគខាងត្បូងនៃទីក្រុង Turin ប្រមាណ ៤០គីឡួម៉ែត្រ។

អតីតខ្សែប្រយុទ្ធក្លិបអធិរាជស Real Madrid រូបនេះជាអ្នកស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងឲ្យក្រុមរបស់គេនៅក្នុងការប្រកួតមិត្តភាព Juventus និងក្រុម Juventus U-21 នៅក្នុងលទ្ធផល ៥-០ កាលពីយប់មិញនេះ។

ស្របពេលដែលការប្រកួតក៏ត្រូវបានផ្អាកបន្តិចសិន ពោលគឺនៅនាទីទី ៧២នាទីដោយសារតែមានការរត់ចូលក្នុងទីលានពីសំណាក់អ្នកគាំទ្រដើម្បីមកអោប Ronaldo នឹងធ្វើឲ្យខ្សែប្រយុទ្ធរូបនេះផ្ទាល់ភ័យមួយភ្លាតផងដែរ។

Cristiano Ronaldo

គួរឲ្យដឹងថា ក្រុម Juventus U-21 ធ្លាប់បានឈ្នះការប្រកួតដំបូងនៅក្នុងលទ្ធផល ៣-២ តាំងពីឆ្នាំ ២០០៥មកម្ល៉េះ រហតមកទល់នឹងពេលនេះពួកគេមិនដែលស្គាល់រសជាតិថាឈ្នះក្រុម Juventus ម្តងទៀតនោះទេ៕ 

Cristiano Ronaldo
Cristiano Ronaldo និង Dybala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]