ចិន៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានកើតឡើង ទៅលើកូនស្រីអាយុ៤ឆ្នាំ របស់បុរសម្នាក់ ដែលរស់នៅក្នុងប្រទេសចិន។

ក្នុងនោះដែរ លោក Chen ដែលជាឪពុកក្មេងស្រីតូចដ៏ស្រស់ស្អាត បានប្រាប់មកសារព័ត៌មានបរទេសថា កូនរបស់លោក ហាក់ដូចជា មានអាការៈក្តៅខ្លួន ជាច្រើនថ្ងៃ ដោយពីដំបូង លោក គិតថាជារឿងធម្មតា ក៏ឲ្យកូនស្រី លេបថ្នាំបញ្ចុះកម្តៅ តែយូរទៅៗ នៅតែមិនបាត់ ហើយកាន់តែក្តៅឡើងៗ រហូតលោក យកកូន ទៅមន្ទីរពេទ្យថែមទៀត តែនៅពេលនោះ គ្រូពេទ្យ ក៏បានពិនិត្យ ដោយមិនឃើញរោគសញ្ញាអ្វីផ្សេង ក្រៅពីឃើញ អាការៈក្តៅខ្លួន។

បើទោះបី ទៅជួបគ្រូពេទ្យក៏ដោយ ក៏ស្ថានភាពក្មេងស្រីតូចរូបនោះ ហាក់ដូចជា មិនចុះអន់ថយសោះ រហូតដល់ថ្ងៃមួយ លោក​​ ឃើញសភាពកូនស្រី ញីក្បាលជាញឹកញាប់ ដែលនៅពេលនោះ ក៏គិតថា ប្រហែលជាក្បាលកូនស្រី កខ្វក់ ឬក៏ជាប់ដី បានជាញីក្បាលមិនឈប់សោះ។ ហើយអ្វីដែលធ្វើឲ្យ លោក មានការតក់ស្លុត នៅពេលលោក យកកូនស្រី ទៅកក់សក់ ស្រាប់តែឃើញ ដុំពកខ្មៅមួយ ហើយលោក ក៏បានគិតថា វាគ្រាន់តែ ជាដុំកកឈាមតូច តែគ្រប់យ៉ាង វាខុសពីការពិតទាំងស្រុង ដោយតាមពិតទៅ វាជា ចៃតុកកែ ដែលជាប់លើក្បាល កូនស្រីលោក មិនដឹងតាំងពីពេលណាមក។

ជាមួយគ្នានោះដែរ លោកChen បានយកចៃឆ្កែនោះ ចេញពីលើក្បាលកូនស្រី ជាមួយនឹង អារម្មណ៍សែនរន្ធត់ចិត្ត ហើយក៏បានរកឃើញមូលហេតុ ដែលធ្វើឲ្យកូនស្រីលោក ក្តៅខ្លួនប៉ុន្មានថ្ងៃ។ ជាពិសេស លោក ក៏បាននិយាយឲ្យដឹងថា បើលោក មិនចាប់អារម្មណ៍ក្បាលកូនស្រី ប្រហែលជា កូនលោក នឹងត្រូវ​មានបញ្ហាខ្លាំងជាងនេះ ដោយសារតែ ពពួកប៉ារ៉ាស៊ីត វាចូលទៅ បឺតឈាមក្បាលកូនស្រីលោក។

ដូច្នេះសូមឪពុកម្តាយគ្រប់រូប ឧស្សាហ៍មើល និងតាមដាន ស្ថានភាពកូនៗ ឲ្យបានល្អ កុំឲ្យ​ដូចនឹង រឿងរ៉ាវខាងលើ ដែលអាចធ្វើឲ្យកូន មានបញ្ហាធ្ងន់ធ្ងរ ជាយថាហេតុ៕

លោក Chen និងកូនស្រី
ចៃតុកកែ ដែលជាប់លើក្បាលក្មេងស្រី
ចៃតុកកែ ដែលជាប់លើក្បាលក្មេងស្រី
ចៃតុកកែ ដែលជាប់លើក្បាលក្មេងស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]