អេស្ប៉ាញ៖ ស្ត្រីវ័យ ៥៨ ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ នៅពេលរថយន្តដែលគាត់កំពុងជិះ បានធ្លាក់ជម្រាលភ្នំដ៏ជ្រៅមួយ បន្ទាប់ពីស្វាមីដែលមានការធ្វេសប្រហែសរបស់ខ្លួន ចុះពីលើឡានដើម្បីថតរូបទេសភាព កាលពីថ្ងៃពុធ។ 

រូបភាពពេលរថយន្តធ្លាក់ជម្រាលភ្នំដ៏ជ្រៅ

ជនរងគ្រោះដែលមិនត្រូវបានបញ្ចេញឈ្មោះនេះ មកពីតំបន់ឥសាននៃរដ្ឋ Catalonia នៃប្រទេសអេស្ប៉ាញ។ ស្ត្រីអភ័ព្វរូបនេះបានធ្វើដំណើរកម្សាន្តជាមួយស្វាមីជុំវិញប្រទេសអេស្ប៉ាញ ហើយពេលនោះពួកគាត់ក៏បានឈប់ឡាននៅទីតាំងដ៏ពេញនិយមមួយដែលមានទេសភាពស្អាត ឈ្មោះ Plaza de Armas។ 

រូបភាពពេលរថយន្តធ្លាក់ជម្រាលភ្នំដ៏ជ្រៅ

ចៅហ្វាយក្រុង Alarcon គឺលោក Pedro Parraga បានប្រាប់សារព័ត៌មានក្នុងស្រុកថា “បុរសជាស្វាមីទើបតែដឹងថាប្រពន្ធរបស់ខ្លួននៅក្នុងឡាននៅឡើយ ពេលវាធ្លាក់ជម្រាលភ្នំបាត់ទៅហើយ។ ពេលគាត់បែរខ្នងមកវិញ ក៏បាត់រថយន្តតែម្តង។”

រូបភាពពេលរថយន្តធ្លាក់ជម្រាលភ្នំដ៏ជ្រៅ

ក្រោយហេតុការណ៍នេះ ប៉ូលិសបានស្រង់សាកសពស្ត្រីជនរងគ្រោះនៅយប់ថ្ងៃដដែល រីឯរថយន្ត Land Rover ដែលក្រឡាប់រាប់សិបត្រឡប់មុននឹងធ្លាក់ចូលទឹកនោះ ត្រូវបានស្ទូចចេញមកវិញកាលពីម្សិលមិញ រួចបន្តធ្វើតេស្តលើរថយន្តដែលគាត់បានបើកបរ ដើម្បីបញ្ជាក់ថាមានបញ្ហាបច្ចេកទេសឬអត់។

ទោះយ៉ាងណា បុរសម្នាក់នេះត្រូវបានចាប់ខ្លួនក្នុងនាមជនសង្ស័យពីបទមនុស្សឃាត និងត្រូវបង្ហាញខ្លួនចំពោះមុខតុលាការនៅរសៀលថ្ងៃនេះ ឬ ថ្ងៃស្អែក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]