ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះឃើញថា ក្មួយស្រីបង្កើតរបស់កញ្ញាដេននីក្វាន់ ហាក់ដូចជាមិនសូវមានពេលបង្ហាញមុខនៅក្នុងបណ្តាញសង្គមដូចកាលពីមុន ស្របពេលដែលត្រឹមមួយរយៈពេលដ៏ខ្លីបានធ្វើឲ្យនាងមានសន្ទុះនៅក្នុងការគាំទ្រខ្លាំង ពេលគេល្បីថានាងមានមុខមាត់ស្រដៀងនឹងតារាថៃ Yaya Urassayas។

តែពេលនេះស្រាប់តែក្មួយស្រីបង្កើតរបស់តារាស៊ិចស៊ីរូបនេះ បានឡើងរាំសុទ្ធតែនៅលើប៉ុស្តិ៍ទូរទស្សនិ៍នៅក្នុងកម្មវិធីប្រគំតន្ត្រី A1 ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ប្អូនស្រីល្អហួស ហៅយ៉ាយ៉ាទី២ រូបនេះបានតែងខ្លួនយ៉ាងប្លែកខ្លាំង នៅក្នុងសម្លៀកបំពាក់ជនជាតិឥណ្ឌា បញ្ចេញសាច់ក្បាលពោះមិនណយទេ។

លើសពីនេះប្អូនស្រីក៏បានលើកយកក្បាច់រាំ ដ៏ល្បីប្រចាំប្រទេសឥណ្ឌាបទ «Dola re Dola» ស្របពេលជាមួយគ្នានេះដែរ ឃើញថាអ្នកទស្សនាជាច្រើននាំគ្នាមើលមិនដាក់ភ្នែក ក្រោយឃើញនាងមានទេពកោសល្យយ៉ាងល្អនៅក្នុងការរាំ គ្រលែងចង្កេះនៅក្នុងបទឥណ្ឌាមួយនេះ។

ទន្ទឹមនឹងនេះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនមានការភ្ញាក់ផ្អើល ពេលឃើញប្អូនស្រីមានដុងរាំយ៉ាងស្ទាត់ជំនាញ ខណៈពេលដែលរូបសម្រស់អំណោយផលពីធម្មជាតិផងនោះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្អូនស្រីល្អហួស
ប្អូនស្រីល្អហួស
ប្អូនស្រីល្អហួស
ល្អហួស ពេលឡើងរាំ
ល្អហួស ពេលឡើងរាំ
ល្អហួស ពេលឡើងរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់