ភ្នំពេញ៖ ប្រិយមិត្តខ្លះប្រាកដជាមិនទាន់ជ្រាបទេថា តារាជាច្រើននៅស្រុកខ្មែរ ក្រៅពីពួកគេមានការងារសិល្បៈនៅក្នុងដៃហើយ ពួកគេក៏មានមុខជំនួញផ្សេងទៀត ដែលអាចធ្វើឲ្យពួកគេខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ និងមានភាពមានបានជាងមុន។

តារាមួយចំនួនក៏បាននាំគ្នាគិតថា ការងារសិល្បៈខ្លះពិតជាមិនបានយូរអង្វែង និងគង់វង្សដូចការរកស៊ីនោះទេ ដូច្នោះហើយធ្វើឲ្យពួកគេសម្រេចចិត្តបើករកស៊ីវិញ ខណៈការងារសិល្បៈកំពុងរីកចម្រើន ក៏ប៉ុន្តែតារាខ្លះទៀតក៏បានឈប់ពីសិល្បៈតែម្តង ដើម្បីបើករកស៊ីវិញ។

នៅថ្ងៃនេះ ខ្មែឡូត នឹងបង្ហាញពីតារាប្រុសស្រីប៉ុន្មានដួង ដែលមិនត្រឹមតែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈនោះទេ ពួកគេថែមទាំងបើកហាងធំ និងរកស៊ី២ ទៅ ៣មុខក្នុងពេលតែមួយផងដែរ។  ក្នុងនោះមានដូចជា៖

១) តារាកំប្លែងនាយកុយ៖ ក្រៅតែជាតារាកំប្លែង នាយកុយ ក៏អាចសម្តែងបាននៅក្នុងរឿងភាគ និងថតស្ពតជាច្រើន។ តែបើនិយាយពីការងារផ្សេងទៀតលោកក៏មានជំនាញខាងលេងល្ខោនបាសាក់បែបបុរាណ  មិនត្រឹមតែប៉ុណ្ណោះគាត់ក៏មានហាងឆេងខ្លាំងនៅខាងកាត់សក់តាមរោងការដែរ រីឯចំណូលវិញក៏មិនណយនោះទេ។ ក្រៅពីការងារទាំងនេះ លោកក៏បានរកស៊ីខាងផ្នែក ជួលក្រុមតន្ត្រីសម័យ ផងដែរ។ 

មានកាត់សក់
តន្ត្រីសម័យ នាយកុយ
ផ្នែកល្ខោនបាសាក់

២) អ្នកនាងខាត់ សុឃីម៖ ប្រិយមិត្តជាច្រើនតែងតែហៅតារារូបនេះថាជាតារាពហុជំនាញ ពិតណាស់តារារូបនេះអាចសម្តែង ច្រៀង តុបតែងខ្លួនសម័យបុរាណបានគ្រប់ពេល តែអ្វីដែលកាន់តែពិសេសនោះ នាងក៏មានទទួលកាត់សក់ មានជួលភ្លេងខ្មែរតាមរោងការផងដែរ។ បន្ទាប់ពីនេះនាងក៏មានការងារលក់ដីធ្លីផ្នែកអចនទ្រព្យ ដែលមានជាច្រើនកន្លែង ក៏ប៉ុន្តែនាងមិនដែលបង្ហាញប្រាប់អ្នកណាឡើយ។

លក់ដីធ្លីផ្នែកអចនទ្រព្យ
មានក្រុមភ្លេងបុរាណ
កាត់សក់

៣) យក់ ថិតរដ្ឋា៖ ក្រៅពីជាតារាចម្រៀង តារារូបនេះក៏មិនខុសពីតារាជើងចាស់ទាំងពីរខាងលើនេះដែរ ដោយនាងទើបតែបើកហាងលក់គ្រឿងញុំមួយកន្លែង មិនបានប៉ុន្មានផង ស្វាមីរបស់នាង លោកឃុំ ប៉ុណ្ណាដែត បានបើករកស៊ីផ្នែកអចនទ្រព្យមួយទៀត។

បើកហាងគ្រឿងហូប
លក់ដីធ្លីផ្នែកអចនទ្រព្យ

៤) ខ្ញុង៖ ក្រៅតែពីជាតារាកំប្លែង នាងនិងស្វាមីនាយកៃដ បានចាប់ដៃគ្នារកស៊ីផ្នែកអចនទ្រព្យ មិនចាញ់តារាផ្សេងទៀតនោះដែរ។ បន្ថែមពីនេះនាងក៏បានធ្វើសាច់ក្រកលក់ស្នាដៃខ្លួនឯងផ្ទាល់ និងមានលក់ផ្អក មាំ នៅក្នុងបណ្តាញសង្គមដាច់យ៉ាងខ្លាំង។  បន្ទាប់ពីមានមុខរបរទាំងនេះ នាងក៏ជាថៅកែខាងម្ហូបការ ដែលមានទទួលកម្ម៉ង់គ្រប់កម្មវិធីដែរ៕

មានលក់ដីធ្លីផ្នែកអចនទ្រព្យ
មានលក់ផ្អក មាំ
មានតន្រី្ត សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម