ភ្នំពេញ៖ E CARE BEAUTY CLINIC សាខាទី 3 ដែលមានទីតាំងស្ថិតនៅផ្លូវណតប្រីត ជាប់នឹងរបងប៉ុស្ព៏ទូរទស្សន៏អាសុីអាគ្នេយ៏ ចាប់បើកដំណើរការហើយ។

សាខាថ្មីមួយនេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ របស់បងប្អូនអតិថិជនដែលរស់នៅម្តុំ ទឹកថ្លាភ្នំពេញថ្មី សំរោងអណ្តែត ផ្លូវវេងស្រេង ពោធ៏ចិនតុង ចោមចៅ ខណ្ឌពោធ៏សែនជយ័ និង ខណ្ឌសែនសុខ គឺលោកអ្នក អាចមានភាពងាយស្រួលជាងមុន សំរាប់លោកអ្នកដែលមានបំណង ចង់ថែរក្សាសម្ភស្ស អោយនៅតែស្រស់ស្អាតក្មេងជាងវ័យ បំពេញផ្នែកណាមួយដែលខ្វះខាតនៃសម្រស់របស់លោកអ្នក ឬ ព្យាបាល បញ្ហាសម្ភស្សណាមួយ របស់លោកអ្នកដែលកើតមាន ដែលខាង E CARE BEAUTY CLINIC ធានាថាអាចជួយលោកអ្នកបាន។

E CARE BEAUTY CLINIC

ជាមួយនឹង សេវាកម្មជាច្រើនក្នុងគ្លីនិក E CARE BEAUTY CLINIC បាននាំចូលនូវម៉ាសុីន ទំនើបៗ បច្ចេកវិទ្យាចុងក្រោយ និង ឧបកណ៍ ទំនើបៗ ទាន់សម័យជាច្រើន សំរាប់បំរើជូនលោកអ្នក ជាមួយហ្នឹងជំនាញច្បាស់លាស់ តាមបែបស្តង់ដារត្រឹមត្រូវ ចំពោះតំលៃវិញធានាថាសមរម្យ បំផុតដែលអាចផ្តល់ឱកាសអោយបងប្អូន អតិថិជន គ្រប់ស្រទាប់វណ្ណ:ទាំងអស់ មិនថាបងប្អូនស្ថិតក្នុងអាជីពបែបណា ក៏អាចមានលទ្ធភាពអញ្ជើញមកទទួល យកភាពស្រស់ស្អាតណាមួយពី E CARE BEAUTY CLINIC បាន​។

E CARE BEAUTY CLINIC

លោកស្រី សេង ពេជ្របញ្ញា ដែលជានាយិការផ្ទាល់នៅ E CARE BEAUTY CLINIC បានមានប្រសាសន៍ថា៖

គិតមកដល់ពេលនេះគឺ គ្លីនិកលោកស្រីបានបើកដំណើរការអស់រយៈពេលជាង 6 ឆ្នាំមកហើយ ដោយសាមើលឃើញពីតម្រូវការ កើនទ្បើងរបស់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរទើបលោកស្រី សំរេចចិត្ត បង្តើតសាខាទី 3 នេះទ្បើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន របស់លោកស្រីដែលមានលំនៅដ្ឋាននៅម្តុំនោះ។

លោកស្រីបានបន្តទៀតថា៖

នៅថ្ងៃខាងមុខលោកស្រីមានគំរោងនិងបង្កើតសាខាថ្មីៗបន្ថែមទៀត ដើម្បីបំពេញតាមតំរូវការរបស់អតិថិជនរបស់លោកស្រី ហើយលោកស្រី សេង ពេជ្របញ្ញា ក៏បានសន្យារថានិងខិតខំស្វែងរកសេវាកម្ម ថ្មីៗ ទំនើបៗ មានគុណភាពនៅក្នុងប្រទេសជឿនលឿនផ្នែកកែសម្ផស្ស ដើម្បីយកមកបំរើជូនប្រជាជនកម្ពុជាយើង ក្នុងតំលៃទាប ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាជនខែ្មរយើងដែរមាន ប្រាក់ចំណូលទាប និង មធ្យម ក៏សុទ្ធតែអាចមានលទ្ធភាពមកទទួលសេវាកម្ម ទំនើបៗ ដូចនៅបរទេស អញ្ចឹងដែរ ជាចុងក្រោយលោកស្រីក៏បានថ្លែងអំណរអរគុណ ដល់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលតែងតែ គាំទ្រ E CARE BEAUTY CLINIC តាំងពីចាប់ផ្តើមរហូតដល់ថ្ងៃនេះ សូមគោរពជូនពរបងប្អូនទាំងអស់គ្នា អោយមានសុខភាពល្អ ជួបតែសំណាងល្អ រកទទួលទានមានបាន សម្រស់កាន់តែស្រស់ស្អាត ព្រមទាំងមានសុភមង្គលគ្រប់ក្រុមគ្រួសារ សូមអរគុណ។

អាសយដ្ឋាន :
សាខាទី 1 : ផ្ទះលេខ 233 មហាវិថីម៉ៅសេទុង
( ទល់មុខវិទ្យាស្ថានវ៉ាន់ដារ គណនេយ្យ ភ្នំពេញ )

សាខាទី 2 : ផ្ទះលេខ 26 B ផ្លូវជាតិលេខ 6
សង្កាត់ស្លក្រាម ក្រុងសៀមរាប
( ផ្ទះល្វែងអតីតសាលាស្រុកចាស់ )

សាខាទី 3 : ផ្ទះលេខ 48 - 50 ផ្លូវណតប្រីត
( ជាប់របងបុស្ព៏ទូរទស្សន៏ អាសុីអាគ្នេយ៏ )

TEL : 010 52 52 52 / 092 333 960 /088 63 63 555

Facebook page : E CARE BEAUTY CLINIC

E CARE BEAUTY CLINIC
E CARE BEAUTY CLINIC
E CARE BEAUTY CLINIC
E CARE BEAUTY CLINIC
E CARE BEAUTY CLINIC
E CARE BEAUTY CLINIC
E CARE BEAUTY CLINIC
E CARE BEAUTY CLINIC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]