បន្ទាប់ពីធ្វើការ ទៅសាលារៀន និងបំពេញកិច្ចការងារផ្សេងៗរួច យើងតែងតែចង់សម្រាកលំហែកាយនាពេលចុងសប្តាហ៍។

ក្នុងនោះ គេក៏តែងសង្កេតឃើញថា ជាទូទៅមនុស្សចូលចិត្តហែលទឹកកម្សាន្ត នៅតាមរមណីយដ្ឋាននានា។

ថ្ងៃនេះយើងសូមបង្ហាញមិត្តអ្នកអាន ឲ្យស្គាល់អាងហែលទឹកទាំង ១០កន្លែងដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេនៅលើពិភពលោក។

១០. អាងហែលទឹក Amankila 

អាងហែលទឹក Amankila

អាងហែងទឹកនៅជាន់ទី ៣ នៃរមនីយដ្ឋាន Amankila ដែលស្ថិតនៅឆ្នេរភាគខាងកើតនៃកោះបាលី គឺជាកន្លែងមួយក្នុងចំណោមកន្លែង ដ៏ល្បីបំផុតសម្រាប់ការថតរូបដ៏ស្រស់ស្អាតនៅក្នុងលោក។ អាងទឹកនេះផ្តល់ជូនភ្ញៀវទេសចរនូវទេសភាព ឆ្នេរសមុទ្រជាមួយនឹងខ្សាច់ពណ៌ខ្មៅ និងកំពូលភ្នំ Agung ដ៏គួរឲ្យទាក់ទាញបំផុត។

៩. អាងហែលទឹកនៅសណ្ឋាគារ Banyan Tree Seychelles 

អាងហែលទឹកនៅសណ្ឋាគារ Banyan Tree Seychelles

ដោយលាតសន្ធឹងលើថ្មភ្នំដ៏ធំ និងគ្របដណ្ដប់ដោយឆ្នេរខ្សាច់ពណ៌ស Seychelle គឺជាឆ្នេរដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ អាងហែលទឹក Infinity Pool របស់សណ្ឋាគារ Banyan Tree ក៏ជាកន្លែងអស្ចារ្យផងដែរ។ បន្ទប់នីមួយៗនៅជិតចំហៀងភ្នំសុទ្ធតែមានអាងហែលទឹកដ៏ទ្បួយដាច់ដោយទ្បែកពីគ្នា។

៨. អាងហែលទឹកនៅសណ្ឋាគារ Grace Santorini

អាងហែលទឹកនៅសណ្ឋាគារ Grace Santorini

កោះសាន់តូរីនី គឺជាគោលដៅនៃក្តីសុបិនដើរកម្សាន្តរបស់មនុស្សគ្រប់រូប។ តួយ៉ាងអាងហែលទឹក Infinity របស់សណ្ឋាគារ Grace Santorini បានបង្កើតទ្បើងអមជាមួយនឹងបរិយាកាសរ៉ូមែនទិក បូករួមនឹងភាពអស្ចារ្យរបស់កោះនេះ ដែលធ្វើឲ្យយើងទុកចិត្តមិនបាន។ នៅពេលអ្នកឈានជើងចុះទឹកភ្លាម អ្នកនឹងឃើញឆ្នេរសមុទ្រ Aegean កំពូលភ្នំ និងថ្ងៃលិចដ៏គួរឲ្យចាប់អារម្មណ៍ក្រៃលែង។

៧. អាងហែលទឹកនៅសណ្ឋាគារ Anantara Golden Triangle

អាងហែលទឹកនៅសណ្ឋាគារ Anantara Golden Triangle

បើមើលពីអាងទឹកនេះទៅ អ្នកអាចមើលឃើញប្រទេសទាំង ៣ ពោលគឺ ប្រទេសថៃ ភូមា និងប្រទេសឡាវ។ វាស្ថិតនៅក្នុងតំបន់ត្រីកោណមាស ដែលមានព្រំដែនជាប់នឹងប្រទេសទាំង ៣ នេះ។ ក្រៅពីនេះអ្នកក៏អាចឃើញដំរី ដែលកំពុងដើរនៅតាមភ្នំផងដែរ។

៦. អាងហែងទឹក Zemi Beach Resort & Spa

អាងហែងទឹក Zemi Beach Resort & Spa

អាងហែលទឹកនេះ ស្ថិតនៅភាគខាងកើតនៃកោះ Anguilla ។ វាមានទេសភាពស្រស់បំព្រង បូករួមនឹងខ្យល់អាកាសបរិសុទ្ធ ម្យ៉ាងវិញទៀតយើងអាចមើលឃើញមនុស្សម្នាដើរកម្សាន្តតាមឆ្នេរសមុទ្រទៀត។

៥. អាងហែងទឹកនៅសណ្ឋាគារ Joule

អាងហែងទឹកនៅសណ្ឋាគារ Joule

អាងហែលទឹកនេះ ស្ថិតនៅលើកំពូលអាគារដ៏ខ្ពស់ នៅក្នុងទីក្រុង Dallas ដែលអនុញ្ញាតឱ្យអ្នកទេសចរអាចទស្សនាស្ថាបត្យកម្ម ដ៏វិសេសវិសាលនៃទីក្រុងនេះបាន។

៤. អាងហែងទឹក Cape Weligama

អាងហែងទឹក Cape Weligama

វាស្ថិតនៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា។ អាងទឹកនេះត្រូវបានគេសាងសង់ទ្បើងនៅលើច្រាំងថ្មចោតលើកំពូលភ្នំ។ ដូច្នេះអ្នកអាចទស្សនាទិដ្ឋភាពធម្មជាតិដ៏គួរឱ្យទាក់ទាញបានគ្រប់ជ្រុងជ្រោយ។

៣. អាងហែងទឹកនៅរមណីយដ្ឋាន Regis Princeville

អាងហែងទឹកនៅរមណីយដ្ឋាន Regis Princeville

ជាមួយនឹងអាងហែលទឹកដ៏ធំមួយ នៅក្នុងរមណីយដ្ឋាន Regis Princeville ដែលស្ថិតនៅលើកោះ Hawaii យើងអាចមើលឃើញ ភ្នំ Kauai ទឹកជ្រោះ ច្រាំងថ្មចោទ និងឆ្នេរសមុទ្រដ៏ស្កឹមស្កៃនៅក្នុងតំបន់នោះបាន។

២. អាងហែងទឹកនៅរមណីយដ្ឋាន Pedgeral

អាងហែងទឹកនៅរមណីយដ្ឋាន Pedgeral

នេះគឺជារមណីយដ្ឋានលំដាប់កំពូលមួយ នៅទីក្រុង Los Cabos ដែលស្ថិតនៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុត នៅក្នុងប្រទេសម៉ិកស៊ិក។ អ្នកអាចមើលឃើញខ្សាច់ពណ៌សដ៏ស្រស់ស្អាត ត្រីបាឡែនបោកបក់ និងត្រីដូហ្វីន ចេញពីអាងទឹកនេះបាន។

១. អាងហែលទឹក Four Seasons Safari Lodge Serengeti

អាងហែលទឹក Four Seasons Safari Lodge Serengeti

តិចថា Photoshop! នេះគឺជារូបភាពពិតៗរបស់អាងទឹក Infinity pool នៃសណ្ឋាគារ Four Seasons ស្ថិតនៅចំពាក់កណ្តាលព្រៃ Serengeti នៅក្នុងប្រទេសតង់ហ្សានី។ អ្នកអាចមើលឃើញសត្វដំរី សត្វហ្សីរ៉ាហ្វសេះបង្កង់ ក្របីព្រៃ និងសត្វព្រៃដទៃទៀតនៅក្នុងទ្វីបអាហ្វ្រិកបានយ៉ាងងាយស្រួល។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]