បុរសត្រូវបានគេចាត់ទុកជាភេទ ដ៏រឹងមាំជាយូរលង់ណាស់មកហើយ ថែមទាំងជាអ្នកដែលគ្រប់គ្រង កាន់កាប់ច្បាប់ រួមទាំងទំនៀមទំលាប់ប្រពៃណីជាច្រើននៅក្នុងប្រទេស ដែលភាគច្រើនគឺសង្កត់ស្ត្រី ដែលមានភេទទន់ខ្សោយរហូតដល់រើខ្លួនមិនរួចផងដែរ។ ហើយសូម្បីតែមកដល់បច្ចុប្បន្នស្ត្រីនៅក្នុងប្រទេសភាគច្រើនមួយចំនួន នៅតែត្រូវបានគេបំបិទសិទ្ធស្ទើរតែពិបាកនឹងរស់នៅ ថែមទាំងរស់នៅក្នុងសភាពគ្មានសេរីភាពគ្រប់គ្រាន់ ព្រមទាំងរងនូវអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង បើទោះបីជាពិភពលោកផ្តល់សិទ្ធស្ត្រីស្មើនឹងបុរសយ៉ាងណាក៏ដោយ។

អ្វីដែលអ្នកមិនបានដឹងនោះ ការពិតទៅស្ត្រីត្រូវបានគេធ្វើបាប និងធ្វើអំពើឃោរឃៅ ដាក់ជាច្រើនយ៉ាងអស់រយៈពេលច្រើនទស្សវត្សន៍មកហើយ ដែលអ្នកមិននឹកស្មានដល់ ពោលគឺតាំងពីសម័យបុរេប្រវត្តិ និងសម័យបុរាណមកម្ល៉េះ។

ដូច្នេះមកដឹងពីអំពើដ៏ឃោរឃៅទាំង ១០យ៉ាង ដែលកើតឡើងចំពោះស្ត្រីសម័យបុរាណ អាចធ្វើឱ្យមិត្តអ្នកអានរន្ធត់ចិត្តបាន៖

១០. កើតបានកូនស្រី ត្រូវតែសម្លាប់ចោល

- នៅក្នុងក្រុងអាថែនបុរាណ ទីក្រុងរ៉ូម និងសម្រាប់ជនជាតិក្រិច គ្រួសារដែលកើតបានកូនស្រី ត្រូវតែសម្លាប់ចោល ឬបំបរបង់ចោលជាដាច់ខាត មិនថាតែជាគ្រួសារអ្នកមាន ឬអ្នកក្រទេ ត្រូវតែបង្កើតបានកូនប្រុស ដោយសារតែគេយល់ថាកូនស្រីកើតមកជាបន្ទុករបស់គ្រួសារ។

- សូម្បីតែក្នុងប្រទេសអេហ្ស៊ីបបុរាណ ទោះបីជាប្រទេសដែលបានផ្តល់សិទ្ធស្មើគ្នារវាងបុរស និងស្ត្រីក៏ដោយ តែគេបានរកឃើញថា ប្រសិនជាស្ត្រីកើតបានកូនប្រុសអាចទុក និងចិញ្ចឹមបីបាច់បាន តែបើកើតបានកូនស្រីនោះ កូននោះត្រូវតែស្លាប់។

កើតបានកូនស្រី ត្រូវតែសម្លាប់ចោល

៩. ស្ត្រីដែលមករដូវចង្រៃបំផុត

- ទស្សនវិទូរ៉ូម៉ាំងបុរាណបាននិយាយថា បើស្ត្រីណាកំពុងតែមានវដ្តរដូវនៅក្បែរគោ ឬទឹកដោះគោនោះ វានឹងប្រែទៅជាមានរសជាតិជូរ។ ជាពិសេសគេជឿថា ស្ត្រីដែលមករដូវគឺជាមនុស្សចង្រៃដែលអាច សម្លាប់អ្វីៗដែលនៅជុំវិញបាន សូម្បីតែហ្វូងឃ្មុំក៏ដោយប្រសិនជាត្រូវស្ត្រីដែលមករដូវនៅក្បែរ ឬសម្លឹងទៅនោះ ហ្វូងឃ្មុំនោះនឹងងាប់ភ្លាមៗជាមិនខាន។

- ចំណែកឯ ក្នុងប្រទេសអេហ្ស៊ីប ស្ត្រីណាដែលមកវដ្តរដូវ ឬស្ថិតក្នុងអំឡុងពេលមករដូវ គេនឹងឱ្យពួកនាងស្នាក់នៅឆ្ងាយពីគេឯង ជាពិសេសគឺមិនឱ្យមនុស្សប្រុសជួប ឬប៉ះពាល់តែម្តង។

- សូម្បីតែក្នុងប្រទេសអ៊ីស្រាអ៊ែល មនុស្សគ្រប់គ្នាគ្មានអ្នកណាហ៊ានប៉ះពាល់ស្រ្តីដែលមករដូវឡើយ មិនលើកលែងសូម្បីតែកន្លែងដែលធ្លាប់ប៉ះ ឬកន្លែងដែលស្ត្រីធ្លាប់អង្គុយ ព្រោះពួកគេយល់ថាស្ត្រីដែលមករដូវ គឺជាពេលដែលកខ្វក់ និងស្មោគគ្រោកបំផុត ហើយរបស់ដែលស្ត្រីទាំងនោះបានប៉ះ និងកាន់រមែងប្រែក្លាយទៅជារបស់ដែលមិនស្អាតស្អំ។

- នៅកោះហាវ៉ៃវិញ បើមានបុរសណាម្នាក់ដែលបានចូលជួប ឬប៉ះពាល់ស្ត្រីដែលមករដូវនៅក្នុងខ្ទមដែលគេឱ្យនៅដោយឡែកក្នុងអំឡុងពេលមករដូវ ស្ត្រីនោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងររហូតដល់ប្រហារជីវិត។

- ចំណែកជាតិសាសន៍ ប៉ាពួញូហ្គីណេ (Papua New Guinea) វិញរឹតតែមានជំនឿហួសហេតុទៅទៀត ដោយគេជឿថា បុរសណាក៏ដោយឱ្យតែហ៊ានប៉ះពាល់ស្ត្រីដែលកំពុងតែមកវដ្តរដូវ ស្ត្រីនោះនឹងមានអនុភាពស្រូបយកឈាមបុរសនោះឱ្យប្រែជាមានពណ៌ខ្មៅ រួចបុរសម្នាក់នោះនឹងឈានទៅរកសេចក្តីស្លាប់បន្តិចម្តងៗជាមិនខាន។

ស្ត្រីដែលមកវដ្តរដូវចង្រៃបំផុត

៨. អស់ព្រហ្មចារីយ៍មុនពេលរៀបការត្រូវតែស្លាប់

- នៅក្នុងទីក្រុងអាតែន ប្រសិនជាឪពុកបានដឹងថាកូនស្រីរបស់ខ្លួនបាត់បង់ព្រហ្មចារីយ៍មុនពេលរៀបការ ឪពុកនោះអាចមានសិទ្ធលក់កូនស្រីខ្លួនជាទាសករដាច់ថ្លៃបាន។

- សម្រាប់ជនជាតិសាមូនវិញ ដើម្បីប្រាកដថាកូនក្រមុំជាមនុស្សស្រីបរិសុទ្ធ នៅក្នុងថ្ងៃរៀបការ មេក្រុមកុលសម្ព័ន្ធនឹងលូកដៃទៅចូលទៅក្នុងទ្វារមាសកូនក្រមុំនោះនៅមុខមហាជន ដើម្បីបញ្ជាក់ថាកូនក្រមុំនោះពិតជានៅព្រហ្មចារីយ៍មែន។

- នៅទីក្រុងរ៉ូម បុព្វជិតរបស់ព្រះអាទិទេព Vesta ទាំងអស់ដែលជាមនុស្សស្រីត្រូវតែរក្សាព្រហ្មចារីយ៍ឱ្យបានល្អ។ ប្រសិនជាពួកនាងបាត់បង់ភាពបរិសុទ្ធមុនអាយុ ៣០ ឆ្នាំ នាងនឹងត្រូវទទួលពិន័យដោយកប់សម្លាប់ទាំងរស់។

- ចំណែកប្រទេសអ៊ីស្រាអ៊ែលបុរាណវិញ មិនថាជាបុព្វជិត ឬមនុស្សស្រីធម្មតាទេ ប្រសិនជាមានគេដឹងថា ពួកនាងបានបាត់បង់ភាពបរិសុទ្ធមុនពេលរៀបការនោះ នឹងត្រូវបានមហាជនដាក់ពិន័យដោយគប់នឹងដុំថ្មរហូតដល់ស្លាប់។

អស់ព្រហ្មចារីយ៍មុនពេលរៀបការត្រូវតែស្លាប់

៧. ស្ត្រីជាទាសករផ្លូវភេទ

- នៅក្នុងទីក្រុងរ៉ូម ទាសករទាំងអស់ក្រៅពីត្រូវធ្វើការងាររបស់ខ្លួនយ៉ាងធ្ងន់ធ្ងរហើយ ស្រីៗថែមទាំងត្រូវបម្រើជាទាសករផ្លូវភេទបុរសដែលជាម្ចាស់ផងដែរ។ គ្រាន់តែមានច្បាប់មួយបានចែងថា ប្រសិនជានាងជាទាសករបស់អ្នកណាហើយ នាងនឹងជាអ្នកបម្រើផ្លូវភេទឱ្យម្ចាស់នោះតែម្នាក់ប៉ុណ្ណោះ អ្នកផ្សេងមិនអាចប៉ះពាល់នាងបានឡើយ។

- សូម្បីតែការដែលត្រូវបានបុរសចាប់រំលោភ ក៏គេមិនអនុញ្ញាតិឱ្យស្ត្រីនោះដាក់ពាក្យបណ្តឹងដែរ ដោយវាត្រូវបានចាត់ជាទោសលួចទ្រព្យសម្បត្តិតែប៉ុណ្ណោះ ឬគេយល់ថាជាការស្ម័គ្រចិត្តទាំងសងខាង។ ហើយបុរសដែលបានចាប់រំលោភនាងរួចហើយនោះ គ្រាន់តែត្រូវបានគេរៀបចំពិធីមួយទៅតាមប្រពៃណី និងសាសនា (ដូចជាការរៀបការ)។

ស្ត្រីជាទាសករផ្លូវភេទ

៦. កូនក្រមុំតែងត្រូវបានគេចាប់ពង្រាត់

- នៅក្នុងតំបន់ខ្លះនៃប្រទេសចិន កូនក្រមុំភាគច្រើនតែងតែត្រូវបានគេចាប់ជំរិត ឬពង្រាត់ រហូតដល់ខ្ទង់ឆ្នាំ ១៩៤០។

- តាមរបាយការណ៍ក្នុងប្រទេសជប៉ុនវិញ ការចាប់ពង្រាត់កូនក្រមុំកើតឡើងក្នុងអំឡុងឆ្នាំ ១៩៥៩។

- ប្រទេសអៀឡង់មានបញ្ហាចាប់ពង្រាត់កូនក្រមុំនេះដែរ កើតមាននៅក្នុងឆ្នាំ ១៨០០។

- សូម្បីតែព្រះគម្ពីរ Bible ក៏បាននិយាយរឿងមួយដែរថា មានបុរសម្នាក់បានសម្លាប់ជីវិតមនុស្សអស់មួយស្រុកភូមិ ដើម្បីតែចាប់យកស្ត្រីព្រហ្មចារីយ៍ម្នាក់យកមកធ្វើជាប្រពន្ធ។

- ចំណែកកំណើតនៃទីក្រុងរ៉ូមវិញ កើតចេញពីការចាប់ជំរិត ឬពង្រាត់នេះផងដែរ  ដោយយោងទៅតាមរឿងព្រេងរបស់ក្រុងរ៉ូមមួយនេះបានតំណាលថា៖ មានបុរសម្នាក់បានចាប់ពង្រាត់ស្ត្រីជនជាតិ Subine យកធ្វើជាប្រពន្ធ ហើយកសាងគ្រួសារបង្កើតជាទីក្រុងរ៉ូមនេះឡើង។  ហើយស្ត្រីទាំងនោះថែមទាំងរីករាយនឹងការចាប់ពង្រាត់ផងដែរ ដោយនាងបានគិតថាវាជាការរស់នៅពេញដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរបំផុត។

កូនក្រមុំតែងត្រូវបានគេចាប់ពង្រាត់

៥. ស្ត្រីត្រូវបានបង្ខំឱ្យសម្លាប់កូនខ្លួនឯង

- នៅទីក្រុង Sparta របស់ប្រទេសក្រិចបុរាណ ទារកដែលកើតមកមិនគ្រប់លក្ខណៈមិនអាចទុកឱ្យមានជីវិតរស់នៅឡើយ ហើយវាកើតឡើងស្ទើរតែគ្រប់ប្រទេសក្នុងសម័យនោះ។

- ក្នុងទីក្រុងរ៉ូមថែមទាំងមានច្បាប់ឱ្យសម្លាប់ជីវិតទារកដែលកើតមកមិនគ្រប់លក្ខណៈ ឬពិការអវៈយវៈរាងកាយពីកំណើតថែមទៀតផង។

- ចំណែករ៉ូម៉ាំងវិញ ប្រសិនជាកូនកើតមកមិនគ្រប់លក្ខណៈ ស្ត្រីជាម្តាយមានជម្រើស២ ទី១ ស្ត្រីអាចខ្ទប់ដង្ហើមកូនខ្លួនឯងឱ្យស្លាប់ និងទី២ ត្រូវតែបំបរបង់កូនខ្លួនឯងចោលជាដាច់ខាត ដោយមានទីកន្លែងគួរឱ្យខ្លាចជាច្រើនសម្រាប់ធ្វើរឿងអាក្រក់ៗទាំងអស់នេះ។

- ឯនៅលើឆ្នេរមួយកន្លែងក្នុងប្រទេសអ៊ីស្រាអ៊ែល គេបានរកឃើញសាកសពទារកជាង ១០០នាក់ នៅក្នុងលូទឹកស្អុយក្រោមដីទៀតផង ​ដែលអាចបណ្តាលមកពីឥទ្ធិពលនៃច្បាប់ទាំងអស់នោះ។

ស្ត្រីត្រូវបានបង្ខំឱ្យសម្លាប់កូនខ្លួនឯង

៤. ស្ត្រីត្រូវបានហាមប្រាមនិយាយស្តី និងដើរហើរផ្តេសផ្តាស

- នៅក្នុងប្រទេសក្រិចបុរាណ និងទីក្រុងរ៉ូម ស្ត្រីមិនអាចដើរហើរចេញពីផ្ទះដោយគ្មានបុរសតាមការពារឡើយ ។ ហើយប្រសិនជាមានកម្មវិធីជួបជុំ ឬពិសារអាហារជុំគ្នា ស្ត្រីទាំងអស់ត្រូវបានគេឃុំខ្លួនទុកនៅក្នុងបន្ទប់មិនឱ្យនៅចូលរួមជាមួយគេនោះទេ ដោយគេយល់ថាស្ត្រីជាជនដែលរំខានដល់ភាពរីករាយរបស់បុរស។

- ក្នុងប្រទេសដាណឺម៉ាក ស្ត្រីដែលរឹងរូសមិនស្តាប់បង្គាប់ មានរឿងឈ្លោះប្រកែក ឬបង្ហាញអារម្មណ៍មួរម៉ៅខឹងសម្បារផ្សេងៗនោះ នឹងត្រូវបានគេដាក់ទោសវាយខ្នោះនឹងរបស់មួយមានឈ្មោះថា shrew’s fiddle ជាឧបករណ៍ដែលមានរាងដូចវីយ៉ូឡុង ដែលដាក់ខ្នោះក និងកដៃជាប់គ្នា រួចយកទៅដង្ហែរតាមផ្លូវប្រកាសឱ្យគ្រប់គ្នាបានដឹងពីទោសកំហុស។

shrew’s fiddle ជាឧបករណ៍ទារុណកម្ម

- នៅប្រទេសអង់គ្លេសវិញរឹតតែធ្ងន់ធ្ងរទៅទៀត សម្រាប់ស្ត្រីដែលមានទោស នឹងត្រូវបានគេចាប់ឱ្យពាក់របាំងមុខមួយមានឈ្មោះថា Scold’s bridle ដែលមានធ្មេញមុតជាប់នឹងមាត់ និងមានកណ្តឹងលើក្បាលផងដែរដើរដង្ហែរតាមផ្លូវ ដើម្បីប្រកាសឱ្យគ្រប់គ្នាបានដឹង និងគម្រាមស្ត្រីដទៃទៀតកុំឱ្យយកគំរូតាម។

Scold’s bridle ឧបករណ៍ទារុណកម្ម

៣. ស្ត្រីផិតក្បត់នឹងទទួលទោសយ៉ាងសាហាវ

- នៅរ៉ូម៉ាំង ប្រសិនជាស្ត្រីដែលរៀបការរួច ហ៊ានលួចផិតក្បត់លបលួចស្នេហាជាមួយបុរសផ្សេង ហើយបុរសជាប្តីតាមទាន់លើគ្រែស្តែងៗ បុរសជាប្តីអាចមានសិទ្ធសម្លាប់ស្ត្រីជាប្រពន្ធភ្លាមៗតែម្តងដោយមិនមានទោស។

- សូម្បីតែជនជាតិ Puritans នៅក្នុងព្រះគម្ពីរក៏បានអនុញ្ញាតិឱ្យមានច្បាប់សម្លាប់ស្ត្រីដែលផិតប្តីផងដែរ ដោយមានបុរសខ្លះមិនសុខចិត្តដោយគ្រាន់តែសម្លាប់នោះទេ តែពួកគេថែមទាំងធ្វើទារុណកម្មអាក្រក់ៗ និងសាហាវៗមួយចំនួនផងដែរ។

ស្ត្រីផិតក្បត់នឹងទទួលទោសយ៉ាងសាហាវ

- ក្នុងយុគមជ្ឈិមសម័យ ថែមទាំងមានឧបករណ៍ធ្វើទារុណកម្មដ៏សាហាវមួយដែរ នោះគឺឧបករណ៍ Breast ripper សម្រាប់គៀប ឬអារសុដន់ស្ត្រីដ៏គួរឱ្យខ្លាច និងមានការឈឺចាប់បំផុត។ ទារុណកម្មមួយនេះ មិនត្រឹមតែដាក់ទោសចំពោះស្ត្រីដែលផិតប្តីទេ តែសូម្បីតែស្ត្រីដែលធ្វើឱ្យរលូតកូនក៏ត្រូវដាក់ទោសបែបនេះដែរ។

ឧបករណ៍ Breast ripper សម្រាប់គៀប ឬអារសុដន់ស្ត្រី

២. ស្ត្រីត្រូវសម្លាប់ខ្លួនជាមួយនឹងប្តី

- រហូតដល់សត្សវត្សន៍ទី ១៩ នៅពេលដែលប្តីស្លាប់ ស្ត្រីជនជាតិឥណ្ឌាទាំងអស់ត្រូវតែស្លាប់ជាមួយប្តីរបស់ខ្លួនដោយការដុតសម្លាប់ខ្លួន។

- នៅក្នុងអំឡុងសង្គ្រាម ស្ត្រីជាច្រើនក៏ត្រូវបានបង្ខំឱ្យត្រូវតែសម្លាប់ខ្លួននៅមុនពេលដែលបុរសជាប្តីច្បាំងស្លាប់ផងដែរ។ ជាពិសេសប្រសិនជាប្រទេស ឬភូមិដែលកំពុងតែរស់នៅជួបនឹងការឡោមព័ទ្ធពីខ្មាំងសត្រូវនោះ ស្ត្រីក្នុងភូមិទាំងអស់ និងកូនៗត្រូវតែដុតសម្លាប់ខ្លួន។ ហើយមុននឹងចេញទៅធ្វើសង្គ្រាមបុរសជាប្តីនឹងយកផេះពីគំនរសពប្រពន្ធមកលុប ឬលាបមុខ ។ ការធ្វើបែបនេះគេជឿថា វាជាការផ្តល់កម្លាំងចិត្ត និងបន្ថែមថាមពលដល់ប្តីឱ្យរឹតតែទទួលបាននូវជ័យជំនះ។

ស្ត្រីត្រូវសម្លាប់ខ្លួនជាមួយនឹងប្តី

១. ស្ត្រីត្រូវបានចាកឆ្ងាយពីភូមិស្រុកតាំងពីសម័យបុរេប្រវត្តិ

អ្នកបុរាណវិទូបានរកឃើញថា តាំងពីសម័យមុនកត់ត្រាប្រវត្តិសាស្រ្តមកម្ល៉េះ នៅក្នុងទ្វីបអាហ្វ្រិកគេបានរកឃើញថាបុរសរស់នៅកន្លែងមួយ និងស្ត្រីនៅក្នុងក្រុមកន្លែងមួយផ្សេងទៀតដាច់ដោយឡែកពីគ្នា ហើយបុរសនិងស្ត្រីមានទំនាក់ទំនងរួមគ្នាតែពេលដែលពួកគេបានរួមរស់ជាប្តីប្រពន្ធរៀបការនឹងគ្នាតែប៉ុណ្ណោះ។ តាមការសន្និដ្ឋានបានរកឃើញថា ស្ត្រីទាំងអស់សុទ្ធតែត្រូវបានគេចាប់ពង្រត់ពីក្រុមគ្រួសារដោយការបង្ខំ និងមិនមានការពេញចិត្ត ដើម្បីយកមកធ្វើជាប្រពន្ធរបស់កុលសម្ព័ន្ធដទៃ៕

ស្ត្រីត្រូវបានចាកឆ្ងាយពីភូមិស្រុកតាំងពីសម័យបុរេប្រវត្តិ

ស្ត្រីសម័យបុរាណពិតជាគួរឱ្យសង្វេគណាស់។ ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]