ភ្នំពេញ៖ ការថែរក្សារូបរាងឲ្យស្រស់ស្អាត គឺជារឿងមួយដ៏សំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា មិនអាចមើលរំលងបាន ជាពិសេសនារីៗ។ ផ្ទុយទៅវិញរឿងឡើងទម្ងន់ គឺជាបញ្ហាចម្បង និងជាកង្វល់ដ៏ធំ ដែលភាគច្រើន កើតលើស្រីៗយើង ក្នុងនោះក៏មានតារាល្បីៗមួយចំនួនដែរ ហើយបើហ៊ានតែធាត់ ឡើងសាច់បន្តិច ប្រជាប្រិយភាពពួកគេនឹងរងការរិះគន់មិនខាន។

ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍កំពូលតារាចម្រៀងស្រី គិតដល់សព្វថ្ងៃពូកគេ ប្រឡូកក្នុងវិថីសិល្បៈនេះ មិនតិចជាង១០ឆ្នាំនោះទេ  ពោលរួមមានកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុខ ពិសី កញ្ញា មាស សុខ សោភា អ្នកនាង ពេជ្រ សោភា អ្នកនាង សុខ ពិសី និងអ្នកនាង សុគន្ធ និសា ។

អ្វីដែលហួសចិត្ត នឹកស្មានមិនដល់នោះ អ្នកទាំង៦រូបនេះ ត្រូវបានគេចាប់សង្កេតឃើញថា ពួកគេមានរូបរាងស្លឹមស្អាត តាំងតែពីធ្វើតារាដំបូងៗមកម្ល៉េះ ហើយមកទល់ពេលនេះ រាងអ្នកទាំងនោះ ហាក់ដូចជាគ្មានឡើងគីឡូ ប្រែប្រួល ធាត់ បែកសាច់ខ្លាំង គួរឲ្យបារម្ភដូចតារាដទៃឡើយ ទាំងដែលក្នុងចំណោមអ្នកទាំង៦ មាន៣រូបដែលធ្លាប់មានគ្រួសារហើយក៏ដោយ។

ទាំងនេះអាចនិយាយបានថាតារាស្រីៗទាំងនេះ ពិតជាពូកែថែរក្សារូបរាងខ្លាំងណាស់ ថែមទាំងមានតិចនិចពិសេសៗដើម្បីរក្សាដងខ្លួនឲ្យនៅស្លីមស្អាត ទាក់ទាញទៀតផង ពិតជាគួរឲ្យសរសើរមែនទែន៕

ចង់ជ្រាបច្បាស់ តាមដានរូបភាពខាងក្រោម៖

សុខ ពិសី
ពេជ្រ សោភា
ឱក សុគន្ធកញ្ញា
សុគន្ធ និសា
សុខ ស្រីនាង
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង