ភ្នំពេញ)៖ តារាចម្រៀង Original ដែលតែងតែបង្ហើរសំឡេង ដ៏មានទឹកដមដល់ ដើម្បីកំដអារម្មណ៍ទស្សនិកជន គឺកញ្ញា អេដា នោះ គេសង្កេតឃើញថា មួយរយៈមកនេះនាង ហាក់មិនសូវបញ្ចេញបទថ្មីនោះទេ។ តែយ៉ាងណាប្រជាប្រិយភាពរបស់នាង ហាក់មិនចេះរីងស្ងួតនោះទេ ពោលនៅតែមានទស្សនិកជនគាំទ្រច្រើនដដែល។ ទន្ទឹមគ្នានេះ ដោយសារការគាំទ្រច្រើនពីមហាជនតាំងក្នុង និងក្រៅប្រទេស គេសង្កេតឃើញថា Channel YouTube ផ្ទាល់ខ្លួនរបស់នាង មានអ្នក subscribers រហូតដល់ទៅ ១០ម៉ឺននាក់ឯនោះ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាងថែមទាំងទទួលបានការកោតសរសើរ ពីក្រុមហ៊ុន YouTube ដោយ អេដា បានបង្ហាញនូវក្រដាសមួយសន្លឹក ចេញដោយក្រុមហ៊ុន YouTube ។

ជាក់ស្ដែង តារាចម្រៀងនិពន្ធតែបទចម្រៀង Original កញ្ញា អេដា (ADDA) កំពុងតែទទួលបាននូវការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក្រោយពីនាងបានបញ្ចេញបទចម្រៀងជាច្រើនដូចជា បទ «ពីរនាក់បានហើយ» និង «គ្រាប់ពេជ្រ» ជាដើម។

យ៉ាងណាមិញ សម្រាប់លិខិតអបអរសាទរពីក្រុមហ៊ុន YouTube នេះផងដែរ អេដា បានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយពីបានលិខិតកោតសរសើរមួយពីក្រុមហ៊ុន YOUTUBE ដោយឆែននែលយូធូបរបស់តារាស្រីរូបនេះ ទទួលបានការគាំទ្រមាន subscribers រហូតដល់ទៅ ១០ម៉ឺននាក់។ ក្នុងនោះ អេដា បានសរសេរនៅលើគណនីអ៊ីស្តាក្រាមរបស់ខ្លួនថា « For this, I have to thank my fans we did this together» មានន័យជាភាសាខ្មែរថា «សម្រាប់លិខិតមួយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ ពួកយើងបានធ្វើវាជាមួយគ្នា»។

ក្នុងនោះផងដែរ គេសង្កេតឃើញថា នៅក្នុងឆែននែលយូធូបតារាចម្រៀងរូបស្រស់ សម្រស់បានអេដា ដែលមានឈ្មោះថា « Adda Angel» គឺឃើញមានអ្នក subscribers ច្រើនពិតប្រាកដមែន។

គួរជម្រាបថា កញ្ញា អេដា គឺជាតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ខណៈកន្លងមកគេសង្កេតឃើញថា តារាស្រីរូបនេះតែងតែធ្វើដំណើរកំសាន្ត ទៅក្រៅប្រទេសជាញឹកផងដែរ៕

អេដា
សាររបស់អេដា
បណ្តាញសង្គមយូធូប

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា