វៀតណាម៖ សត្វសមុទ្រដ៏ធំចម្លែកមួយ បានធ្វើឲ្យអ្នកស្រុកភូមិជាច្រើន រស់នៅភាគខាងត្បូង ប្រទេសវៀតណាម នាំគ្នាភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយបានប្រទះឃើញវាមកទើរលើឆ្នេរសមុទ្រ មានរូបរាងស្មុគស្មាញមើលមិនយល់ ពិសេសមានសកម្មភាពរវើកៗហាក់មានជីវិត គួរឲ្យខ្លាច។

រូបភាព៖ សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ

យោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល លោក Du Nam Du ដែលជាអ្នកថតវីដេអូឃ្លីប ចែកចាយនេះឡើង បានយកសត្វដ៏ចម្លែក និងសែនអាថ៌កំបាំង ដែលបានប្រទះឃើញនេះ មកដាក់នៅលើតុពណ៌ខៀវមួយ ដើម្បីធ្វើការពិនិត្យមើលឲ្យបានជិត និងជាក់ច្បាស់។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែមើលមិនយល់ និងមានអារម្មណ៍មួយថា ហាក់គួរឲ្យញញើតនឹងវាជាខ្លាំង។

លោក Nam Du បាននិយាយថា «ខ្ញុំពិតជាឆ្ងល់ណាស់ ដោយមិនដឹងថា វាជាសត្វអ្វី ឬក៏ជាប្រភេទបន្លែអ្វី ឬក៏ជាអ្វីផ្សេងឲ្យពិតប្រាកដនោះទេ» ។ ខណៈដែលអ្នកស្រុកឯទៀតថា «វាគឺជាបិសាច ហើយនៅថ្ងៃណាមួយ វាអាចនឹងចេញពីសមុទ្រមកវិញ ហើយក៏នឹងអាចធំជាងនេះ ១០ដងទៀតក៏ថាបានដែរ»

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី សត្វសមុទ្រដ៏ចម្លែកនេះ ក៏ត្រូវបានអ្នកស្រុកយកវាទៅព្រលែងចូលទៅក្នុងសមុទ្រវិញផងដែរ។ ប៉ុន្តែពួកគេនៅតែមិនអស់ចិត្ត និងបន្តការងឿងឆ្ងល់ទៅលើវាមិនឈប់ ដោយមិនដឹងថា វាជាសត្វអ្វីឲ្យប្រាកដ។

ជាមួយគ្នានេះដែរ បើផ្អែកតាមរយៈក្រុមអ្នកជំនាញបានលើកឡើងថា សត្វដ៏ចម្លែកនេះ អាចទំនងជាបំណែកនៃរុក្ខជាតិស្មៅសមុទ្រ (ឬ រុក្ខជាតិដុះក្នុងសមុទ្រជំពូកសារាយ) ដែលប្រតិកម្មទៅនឹងខ្យល់ ទើបជាហេតុធ្វើឲ្យមែកធាងរបស់វានីមួយៗ បង្កើតបានជាចលនារវើកៗ ក្នុងទិសដៅផ្សេងៗគ្នាទាំងបែបបនេះតែម្តងទៅ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]