ភ្នំពេញ៖ ទីផ្សារសិល្បៈនាពេលនេះ កំពុងមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ មិនថាវិស័យចម្រៀង ភាពយន្ត ឬការដើរម៉ូតនោះទេ។

ដោយឡែក អ្វីដែលធ្វើឲ្យគ្រប់គ្នាកើតក្ដីចម្ងល់ខ្លាំង ក្នុងនោះក៏មានតារាស្រីល្បីមួយចំនួន បែរជាសំងំលាក់ខ្លួនមិនបង្ហាញមុខក្នុងអាជីពនេះទៀតឡើយ ខណៈដែលកេរ្តិ៍ឈ្មោះពួកគេកំពុងមានប្រជាប្រិយភាពខ្លាំង គួរឲ្យសរសើរ។

ចង់ដឹងមានស្រីស្អាតណាខ្លះ ដែលជាតារាស្រីល្បីខ្លាំងកាលពីមុន តែបែរជាបាត់មុខសូន្យឈឹងនាពេលបច្ចុប្បន្ននោះ តាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៖ 

១.កញ្ញា ម៉ារី ដែលជាតារាសម្ដែង និងម៉ូដែលរូបស្រស់ ចំពោះការងារសិល្បៈនាង កាលពីប៉ុន្មានឆ្នាំមុន ពិតជាមានការគាំទ្រខ្លាំងណាស់ ជាមួយរូបស្រស់ដ៏ទាក់ទាញ តែក្រោយមកមិនបានប៉ុន្មានផង ក្រមុំរូបស្រស់នេះ បែរជាផ្អាកឈប់សម្ដែងសិល្បៈតែម្ដង។

ម៉ារី

២.សាត រស្មី មិនខុសពី ម៉ារី តារាស្រីស្អាតថ្ពាល់ខួចសងខាងរូបនេះ ក៏មានសន្ទុះ ហក់ខ្ពស់ខ្លាំងនាអំឡុងឆ្នាំ២០១៤ ដែលសឹងគ្រប់ចម្រៀងខារ៉ាអូខេ តែងមានវត្តមានរូបនាង។ យ៉ាងណាមិញ តារាស្រីរូបនេះ បែរជាស្ងាត់បាត់មុខសូន្យឈឹង នាមួយរយៈពេលចុងក្រោយនេះ។

សាត រស្មី

៣.លីឡា តារាសម្ដែងសាច់សខ្ចី ដែលនិយមលេងស្ទីលស៊ិចស៊ី ហាក់ដូចជាមិនព្រមបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈនានាសោះ ជាហេតុធ្វើឲ្យមហាជន នឹករឮកស្នាដៃសម្ដែងរបស់នាងជាខ្លាំង ហើយបើនិយាយពីការសម្ដែងវិញ ភាគច្រើគេស្គាល់នាងតាមរយៈការសម្ដែងជាតួកាច៕

លីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)