ភ្នំពេញ៖ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៨ ដៃគូផ្នែកកម្មវិធីកម្សាន្តបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ឈ្នោះថា iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មកម្សាន្ត ឈានមុខគេរបស់ពិភពលោកសម្រាប់ទីផ្សារកំពុងលូតលាស់ បានប្រកាសថ្ងៃនេះពីកិច្ចសហការថ្មី ជាមួយបណ្តាញទូរទស្សន៍កីឡា beIN Sports ដើម្បីនាំយកកម្មវិធីផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់នៅអឺរ៉ុប សម្រាប់អតិថិជនរបស់ iflix នៅប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី ១០ ខែ សីហា នេះទៅ អតិថិជន iflix ក្នុងប្រទេសកម្ពុជានឹងអាចរីករាយទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស (English Premier League) និងការប្រកួតបាល់ទាត់ក្របខ័ណ្ឌឡាលីហ្កាអេស្បា៉ញ (Spanish La Liga) ដូចអ្នកទស្សនាអង្គុយកៅអីជួរមុខនៃការប្រកួតផ្ទាល់ តាមរយៈប៉ុស្តិ៍កីឡាថ្មី ២៤ ម៉ោង beIN SPORT 1 និង beIN SPORT 2 តាមរយៈកម្មវិធី iflix ហើយក៏អាចទាញមើលគ្រប់ការប្រកួតឡើងវិញបានដែរ។ 

លើសពីនេះទៀតក៏នឹងមានវីដេអូសង្ខេបការប្រកួត ដែលមានក្នុងថ្ងៃតែមួយសម្រាប់ការប្រកួតទាំងអស់ក្នុងក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស ឡាលីហ្កាអេស្ប៉ាញ និងលីក ១ បារាំង ដែលអាចទស្សនាបានដោយឥតគិតថ្លៃ នៅតំបន់ដែលមានម៉ាក beIN SPORTS។

តាមរយៈភាពជាដៃគូផ្តាច់មុខ របស់ក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុន iflix នៅពេលនេះ អ្នកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា អាចទស្សនាការផ្សាយផ្ទាល់សម្រាប់ការប្រកួតទាំងអស់នេះដោយឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះប្រើកម្មវិធី Smart StreamOn 2 StreamOn 8 និង [email protected]។ អតិថិជនថ្មីរបស់ក្រុមហ៊ុន Smart នឹងអាចចុះឈ្មោះប្រើកម្មវិធី iflix រយៈពេល ៣ ខែដោយឥតគិតថ្លៃ។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ 

«ភាពជាដៃគូរបស់ Smart ជាមួយនឹង iflix បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ការបន្ថែមកម្មវិធីផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់ក្នុងលីកកំពូលៗរបស់ពិភពលោក នឹងធ្វើឲ្យ iflix ក្លាយជាកម្មវិធី ដែលអ្នកស្រលាញ់វិស័យកីឡាទាំងអស់ក្នុងប្រទេសកម្ពុជាចាំបាច់ប្រើ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកកម្មវិធី iflix មកបន្ថែមនៅក្នុងកញ្ចប់កម្មវិធីកម្សាន្តបែបឌីជីថលសម្រាប់អតិថិជនជាច្រើនរបស់ Smart ហើយយើងជូនពរឲ្យពួកគាត់ទទួលបាននូវក្ដីរំភើបជាមួយនិងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់កាន់តែច្រើនម៉ោងឡើង»។

ជាមួយនឹងដៃគូផ្នែកស្ទូឌីយោ និងផ្នែកចែកចាយរាប់រយរបស់ iflix ដូច្នេះ អតិថិជនរបស់ Smart បាននឹងកំពុងរីករាយទស្សនាកម្មវិធីទូរទស្សន៍ល្បីល្បាញក្នុងតំបន់ និងអន្តរជាតិ និងខ្សែភាពយន្តដែលពេញនិយម រាប់បញ្ចូលទាំងកម្មវិធីផ្ដាច់មុខ ដែលចាក់ផ្សាយលើកដំបូង និងកម្មវិធីដែលឈ្នះពានរង្វាន់ផ្សេងៗ។ បច្ចុប្បន្ននេះអតិថិជនជាងមួយពាន់លាននាក់ នៅទ្វីបអាស៊ី តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិច អាចចូលទៅទស្សនាកម្មវិធីរបស់ iflix ដូច្នេះធ្វើឲ្យ iflix បានអភិវឌ្ឍខ្លួនក្លាយជាកម្មវិធីឈានមុខគេពិតៗសម្រាប់ទីផ្សារផ្សាយវីដេអូតាមអិុនធឺណែត។

លោក Mark Britt ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន iflix បានមានប្រសាសន៍ថា៖ 

«ដោយបានធំដឹងក្ដីក្នុងប្រទេសអូស្ត្រាលី ដូច្នេះសេរីភាពក្នុងការលេង និងទស្សនាកីឡាគឺដូចគ្នានឹងសិទ្ធិមនុស្សដែរ។ យើងពិតជាមានក្ដីរំភើបក្រៃលែង ដែលយើងអាចនាំយកកីឡាដ៏ពេញនិយមបំផុតក្នុងពិភពលោក ក៏ដូចជាការប្រកួតកីឡាបាល់ទាត់នៅតាមលីកល្បីៗបំផុតសម្រាប់ឲ្យអតិថិជនរបស់យើងបានទស្សនា»។

លោកបន្ថែមទៀតថា៖

«យើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវភាពងាយស្រួលបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់កម្មវិធីកីឡា តាមឧបករណ៍ចល័ត ដោយមានការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងច្រើនទៅលើកម្មវិធី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ភាពជាដៃគូជាមួយ beIN ជាសក្ខីភាពមួយដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តជាប់ជានិច្ច»។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាពេលបច្ចុប្បន្នបាននឹងកំពុងបំរើអតិថិជនច្រើនជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ នាឆ្នាំ ២០១៤ Smart គឺជាប្រតិបត្តិករដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបាននាំមកនូវបច្ចេកវិទ្យាទូរគមនាគមន៍សេវា 4G LTE ហើយក៏បាន អភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរថែមទៀតតាមរយៈការដាក់ឲ្យដំណើការសេវាបច្ចេកវិទ្យា 4G+ (LTE Advanced) នាដើមឆ្នាំ ២០១៦ និងនាដើមឆ្នាំ ២០១៧ ក៏បានធ្វើការណែនាំនូវសេវាបច្ចេកវិទ្យាថ្មីមួយទៀតគឺ 4G+ HD Voice ឬ VoLTE ដែលសេវានេះបានធ្វើឲ្យ Smart កាន់តែមានភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយទៅនឹងបច្ចេកវិទ្យាដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G  2.5G 3G និង 3.75G Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៨ (កៅសិបប្រាំបី) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីឲ្យកាន់តែទំនើបទាន់សម័យស្របទៅតាមបរិបទសង្គមរស់នៅ ក្រុមហ៊ុន Smart បាននិងកំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនក្នុងនោះរួមមាន៖ ការចាប់ដៃគូរជាមួយភាគីអន្តរជាតិដែលមានឈ្មោះល្បីរន្ទឺនានាដូចជា៖ Universal Music, Apple, Facebook និង iflix ហើយក៏មានសេវាកម្មបែប ឌីជីថលនានាទៀតដូចជា SmartLuy, Smart Insurance, SmartPay, Smart Music និង SmartNas។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យយ៉ាងម៉ុតមាំនឹងក្លាយខ្លួនជាប្រតិបត្តិករបែបឌីជីថលឈានមុខគេបង្អស់ ស្របពេលគ្នាផងដែរទៅនឹងការដើតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស។ Smart បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះអតិថិជន បុគ្គលិកនិយោជិតរបស់ខ្លួន និងប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការនាំមកនូវសេវាបច្ចេកវិទ្យាលំដាប់ពិភពលោក បទពិសោធ៍បែបឌីជីថលល្អឥតខ្ចោះ និងពិសេសគឺការចូលរួមយ៉ាងសកម្មទៅលើការងារទទួលខុសត្រូវសង្គម៕

Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស ទន្លេបាទី ខណ្ឌចំការមន ភ្នំពេញ កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អីុម៉ែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]