អេស្ប៉ាញ៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Philippe Coutinho នឹងផ្លាស់ទៅប្រើប្រាស់ឯកសណ្ឋានលេខ ៧វិញនៅក្នុងរដូវកាលថ្មី ២០១៨-១៩ បន្ទាប់ក្លិបរបស់គេបានបរាជ័យនៅក្នុងការនាំយកខ្សែប្រយុទ្ធ Antonie Griezman ពីក្លិប Atletico Madrid មកចូលរួមសម្រាប់រដូវកាលថ្មី។

Philippe Coutinho

ក្រោយពីក្លិប FC Barcelona បានសម្រចឲ្យក្លិប İstanbul Başakşehir ធ្វើការខ្ចីជើងនួវម្ចាស់អាវលេខ ៧កីឡាករ Arda Turan រួចមកពេលនេះអាវរបស់គេត្រូវបានក្លិបអ្នកមានបុណ្យសម្រេចប្រគល់ឲ្យទៅកីឡាករ Coutinho ជាអ្នកប្រើប្រាស់ជំនួសវិញម្តង សម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែ សីហា នាពេលខាងមុខ។

កន្លងមកលេខ ៧នេះគឺជាលេខដែលកីឡាករវ័យ ៣១ឆ្នាំរបស់ក្រុមជម្រើសជាតិទូរគីជាអ្នកកាន់កាប់ផ្ទាល់តែម្តង ស្របពេលដែលពីមុនក៏ធ្លាប់មានអ្នកដែលប្រើប្រាស់លេខ ៧នេះគ្នាដែលក្នុងនោះមានដូចជាកីឡារ Luis Figo, Alfonso Perez, Javier Saviola, Henrik Larsson, Eidur Gudjohnsen, David Villa និង Pedro Rodriguez។ 

Philippe Coutinho

គួរឲ្យដឹងថា ក្រោយពីក្លិបអ្នកមានបុណ្យ FC Barcelona បានបរាជ័យនៅក្នុងការនាំយកខ្សែប្រយុទ្ធ Antonie Griezman ដើម្បីជួយជ្រោមជ្រែងនៅតំបន់ប្រយុទ្ធរួចមក ពេលនេះក្លិបការពារដំណែងជើងឯករបស់លីកកំពូលអេស្ប៉ាញខាងលើ នឹងដាក់កីឡាករ Philippe Coutinho ឲ្យលេងជាខ្សែប្រយុទ្ធម្តងសម្រាប់រដូវកាលថ្មី។

មិនតែប៉ុណ្ណោះក្លិបអ្នកមានបុណ្យថែមទាំងយកអាវលេខ ៧ដែលទុកសម្រាប់ Griezman មកឲ្យខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេសុីលរូបនេះប្រើប្រាស់សម្រាប់រដូវកាលថ្មីនេះផងដែរ៕

Philippe Coutinho
Philippe Coutinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]