អេហ្ស៊ីប៖ និស្សិតអេហ្ស៊ីបមួយក្រុមបានបង្កើតយានជំនិះកៅអីមួយ ដែលរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងតម្លៃនៃថាមពល និងលើកកម្ពស់ថាមពលបរិសុទ្ធ ដែលដំណើរការដោយមិនប្រើថាមពលអ្វីទាំងអស់ ក្រៅពីខ្យល់មួយមុខគត់។ 

យានជំនិះកៅអីមួយដែលប្រើខ្យល់

និស្សិតកំពុងសិក្សាទាំងនេះបានបង្កើតយានជំនិះដែលមានរូបរាងស្រដៀងទៅនឹងរថយន្តប្រណាំងតូចៗ (go-kart) ដែលជាផ្នែកមួយនៃគម្រោងសម្រាប់បញ្ចប់ការសិក្សារបស់ខ្លួន។

ក្រុមនិស្សិតអេហ្ស៊ីបនៅសាកល Helwan University

បើតាមការឱ្យដឹងពីអ្នកបង្កើតវា កូនយានយន្តនេះអាចបើកបរក្នុងល្បឿន ៤០ គីឡូម៉ែត្រ/ម៉ោង និងក្នុងរយៈចម្ងាយ ៣០ គីឡូម៉ែត្រ មុននឹងបញ្ចូលខ្យល់ ឬ អុកស៊ីសែន (compressed oxygen) ជាថ្មី។

ធុងខ្យល់សម្រាប់ដំណើរការម៉ាស៊ីន

ទោះយ៉ាងណា និស្សិតប៉ុន្មាននាក់នេះជឿជាក់ថា ពួកគេនឹងអាចកែច្នៃកូនរថយន្តដែលមានធុងខ្យល់ពីរអមសងខាងឱ្យបើកបរដល់ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង និងរត់បានចម្ងាយ ១០០ គីឡូម៉ែត្រជាមួយកូនឡានគម្រូដំបូងនាពេលអនាគត។ 

ក្រុមនិស្សិតអេហ្ស៊ីបនៅសាកល Helwan University

គួរបញ្ជាក់ថាយានជំនិះកង់បួនរបស់និស្សិតសាកលវិទ្យាល័យ Helwan University ដែលស្ថិតនៅក្រៅក្រុង Cairo បានចំណាយថ្លៃដើមក្នុងការផលិតអស់ប្រមាណ ១,០០០ ដុល្លារអាមេរិក។

យានជំនិះកៅអីមួយដែលប្រើខ្យល់

“ចំណាយថ្លៃប្រតិបត្តិការលើយានជំនិះ...នឹងស្ទើរតែស្មើសូន្យ។ និយាយឱ្យស្រួលស្តាប់គឺ អ្នកប្រើខ្យល់ដោយមិនចំណាយថ្លៃសាំង និងមិនត្រូវការឧបករណ៍ទប់កម្តៅឡើយ។” Mahmoud Yasser ដែលជានិស្សិតជួយឌីហ្សាញ បានឱ្យដឹងដូច្នេះ។

យានជំនិះកៅអីមួយដែលប្រើខ្យល់

បច្ចុប្បន្នក្រុមនេះកំពុងស្វែងរកថវិកាដើម្បីពង្រីកគម្រោង និងផលិតយានជំនិះក្នុងចំនួនច្រើន។

យានជំនិះកៅអីមួយដែលប្រើខ្យល់

គួរឱ្យដឹងថា កូនរថយន្តកែច្នៃនេះត្រូវបានផលិតចំពេលដែលប្រទេសអេហ្ស៊ីបធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលរួមមានការកាត់បន្ថយស៊ីជម្រៅលើចំណាយថ្លៃថាមពល ហើយវិធានការទាំងនេះពាក់ព័ន្ធនឹងកម្មវិធីកម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ១២ ពាន់លានដុល្លារ ដែលចាប់ផ្តើមកាលពីចុងឆ្នាំ ២០១៦៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]