ភ្នំពេញ៖ ជួបជាមួយលោក Ken ដែលជាអ្នកច្នៃម៉ូតក្រម៉ាវ័យក្មេង ពោរពេញទៅដោយទេពកោសល្យ ក៏ដូចជានិស្សិតប្រចាំសាកលវិទ្យាល័យលីមកុកវីង ដែលមានគំនិតច្នៃប្រឌិតខ្ពស់ លើសំលៀកបំពាក់ក្រម៉ា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Travel Fair ក្នុងផ្សារទំនើបអ៊ីអនម៉ល។

លោក Ken នឹងនាំយកសម្លៀកបំពាក់ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនម៉ូត ដែលផលិតពីក្រម៉ា ដើម្បីបង្ហាញជូនអ្នកទស្សនានៅក្នុង កម្មវីធីពិរព័រណ៍ទេចរណ៍ Travel Fair នេះផងដែរ។

តួយ៉ាង សម្រាប់កម្មវិធីនេះ មិនមែនមានតែអ្នកច្នៃម៉ូតក្រម៉ាលោក Ken តែម្នាក់នោះទេ ប៉ុន្តែក៏មានការចូលរួមពីលោក Samedy ដែលជាជាងថតរូបដ៏ចំណាន ចូលចិត្តធ្វើដំណើរកម្សាន្តបែប Solo Trip ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោក Samedy នឹងចែករំលែកបទពិសោធន៍ខ្លះៗ ពីការធ្វើដំណើរកម្សាន្តបែបម្នាក់ឯង និងចែករំលែកវីដេអូដំណើរកម្សាន្តល្អៗរបស់លោកផងដែរ។ អ្វីដែលពិសេស លោក Ken និងលោក Samedy នឹងបង្ហាញខ្លួន ក៏ដូចជាបញ្ចេញសមត្ថភាពរបស់ពួកគេ នៅថ្ងៃទី២៥ ខែសីហា នៅក្នុងកម្មវិធី ពិរព័រណ៍ទេសចរណ៍ Travel Fair នេះ។

គួររម្លឹកដែរថា កម្មវិធីពិព័រណ៍ទេសចរណ៍ Travel Fair នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ដែលមានទីតាំងនៅក្នុងផ្សារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ រាល់អតិថិជនទាំងអស់ដែលចូលរួមជាមួយពួកយើង នឹងទទួលបានការបញ្ចុះតម្លៃពិសេស រាល់ការជាវសម្ភារៈទេសចរណ៍ជាច្រើនប្រភេទ ដូចជាសំបុត្រយន្តហោះជាដើម។

លើសពីនេះទៅទៀត កម្មវិធីពិព័រណ៍ទេសចរណ៍ Travel Fair នឹងផ្តល់ជូនអតិថិជននូវឱកាសឈ្នះសំបុត្រយន្តក្នុងស្រុកថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមចុច Like page Travel Fair ដើម្បីទទួលបានព័ត៌មានបន្ថែម ឬទំនាក់ទំនងមកលេខ៖ 011 469 959/ 069 300 914/ 085 510 231/ 081 506 006 ។

អ៊ីមែល៖ [email protected]

វេបសាយ៖ http://www.360ads-events.com 

លោក Samedy
Travel Fair
ម៉ូតប្លែកៗច្នៃពីក្រម៉ា
ម៉ូតប្លែកៗច្នៃពីក្រម៉ា
Travel Fair

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]