ភ្នំពេញ៖ មិនថាតារាសម្តែង និងតារាចម្រៀងជាច្រើនតែងតែមានបងប្អូន ឬម្តាយតាមមើលថែជានិច្ច រាល់ពេលដែលពួកគេចេញថតនៅក្រៅឆ្ងាយៗម្តងៗ ដោយក្នុងនោះយើងក៏ឃើញមានលោកឆន សុវណ្ណរាជ ផងដែរ។

ដោយតារារូបនេះ ក៏មានប្អូនស្រីជាទីស្រលាញ់របស់ខ្លួន ទៅតាមគ្រប់ពេលតែម្តង ខណៈពេលដែលមហាជនជាច្រើន បានគិតថាតារារូបនេះមានជំនួយការផ្ទាល់ខ្លួនដែលរៀបចំ និងដើរតាមខ្លួនគ្រប់ពេល។

យ៉ាងណាមិញ រាល់សកម្មភាពតារារូបនេះជាមួយនឹងប្អូនស្រី ឃើញថាអ្នកទាំងពីរពិតជាស្រលាញ់ និងថ្នាក់ថ្នមគ្នាតែម្តង រហូតដល់អ្នកមិនធ្លាប់ដឹងគេគិតថាអ្នកទាំងពីរនេះជាគូស្នេហ៍នឹងគ្នាទៅហើយ តែការពិតនោះគឺគ្រាន់តែជាបងប្អូន ដែលចេញជួយគ្នា និងតាមមើលថែគ្នាគ្រប់ពេលប៉ុណ្ណោះ។

ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាតារារូបនេះ ក៏មានប្អូនស្រីដែលចាំដើរតាមគ្រប់ពេលផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី
ឆន សុវណ្ណរាជ និងប្អូូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ