អង់គ្លេស៖ គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានខឹងសម្បារយ៉ាងខ្លាំង ក្រោយពីក្លិបរបស់លោកបានបរាជ័យនៅក្នុងការនាំចូលនៅកីឡាករថ្មីបន្ថែមទៀតមុនទីផ្សាដោះដូរកីឡាករនៅក្នុងរដូវក្ដៅនេះត្រូវបិទបញ្ចប់។

Jose Mourinho

ក្លិបបិសាចក្រហម Manchester United បានដាក់សំណើចំនួន ១៨លានផោន(ជាង ២៣ លានដុល្លារអាមេរិក) សម្រាប់នាំយកខ្សែការពារ Diego Godin ពីក្លិប Atletico Madrid មកកាន់ទឹកដី Old Trafford ប៉ុន្តែត្រូវប្រធានក្រុមជម្រើសជាតិអ៊ុយរុយហ្គាយរូបនេះបដិសេធនឹងសំណើរនេះ ហើយគេថែមទាំងបានយល់ព្រមបន្តកិច្ចសន្យាជាថ្មីជាមួយក្លិបដែលមានមូលដ្ឋាននៅក្នុងក្រុម Madrid ទៀតផង។

អតីតគ្រូបង្វឹកក្លិប Real Madrid រូបនេះក៏បានដាក់សំណើដើម្បីនាំយកកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស Harry Maguire របស់ក្លិប Leicester ដែរ តែត្រូវបរាជ័យដូចគ្នា។

ជាមួយគ្នានេះដែរ កីឡាករ Jerome Boateng របស់ក្លិប Bayern Munich កីឡាករ Toby Alderweireld សុទ្ធតែត្រូវបានគេរាយការណ៍ថាស្ថិតនូវក្នុងការចង់បានរបស់លោកដែរ ប៉ុន្តែសុទ្ធតែបរាជ័យ ព្រោះថាកីឡាករទាំងនោះសុទ្ធតែបានចុះហត្ថលេខាជាមួយក្លិបដែលគេកំពុងលេងរួចបាត់ទៅហើយ។

អ្នកចាត់ក្រុមបិសាចក្រហមរូបនេះបាននិយាយទាំងកំហឹងថា Manchester United នឹងជួបស្ថានភាពយ៉ាប់យ៉ឺនខ្លាំងនៅរដូវកាលនេះ បើក្លិបរបស់លោកមិនអាចនាំចូលកីឡាករបន្ថែមបានយ៉ាងហោចណាស់ម្នាក់ទៀតទេនោះទោះបីជាការចំណាយប្រាក់អស់ ៧៥លានផោន(ជាង ៩៥ លានដុល្លារអាមេរិក)ទៅលើកីឡាករ Fred, Diogo Dalot និង Lee Grant ក៏ដោយ។ 

Jose Mourinho

សូមបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបញ្ចេញទឹកមុខខឹងសម្បារយ៉ាងខ្លាំងនៅមុខប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រនេះខណៈ Man  Utd នឹងត្រូវបើកឆាក Premier League ២០១៨-១៩ ទល់នឹងក្រុម Leicester City នៅម៉ោង ២យប់នេះ៕

Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]