អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតបើកឆាកលីកកំពូលអង់គ្លេស Premier League ទល់នឹងក្រុម Leicester City នាយប់នេះ វេលាម៉ោង ២រំលងអាធ្រាត ខណៈបញ្ហាចោទដ៏សំខាន់បំផុតរបស់ Man Utd គឺកីឡាកររបួស។ 

Man Utd Vs Leicester

ក្រុមដែលដឹកនាំដោយលោក Jose Mourinho បានចាប់ផ្ដើមយុទ្ធនាការការប្រកួត Pre-Season មិនសូវល្អនោះទេ ដោយឈ្នះតែម្ដងគត់ (ឈ្នះ Real Madrid ២-១) ហើយក្រៅពីនោះគឺបានត្រឹមស្មើ និងចាញ់ប៉ុណ្ណោះ ខណៈកីឡាករសំខាន់មួយចំនួនបានទទួលរងរបួស។ 

Jose Mourinho

ស្របពេលដែលទីផ្សារដោះដូរកីឡាករបានបិទ ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នេះ ទិញបានកីឡាករចំណូលថ្មី៣នាក់ ដែលមានដូចជា Diogo Dalot, Fred, និងអ្នកចាំទី Lee Grant ប៉ុន្ដែអ្នកគាំទ្រជាច្រើន នៅតែរិះគន់ដល់ក្លិបថាគួរតែទិញកីឡាករថ្មីៗចូលបន្ថែម ស្របពេលដែលក្រុមគូប្រជែងធំៗ ទិញបានកីឡាករខ្លាំងៗជាច្រើន ដើម្បីប្រកួតប្រជែងនារដូវកាលថ្មីនេះ។

ការប្រកួតសប្ដាហ៍ទី១ ក្រុមម្ចាស់ពានលីកអង់គ្លេស២០សម័យ នឹងលេងដោយគ្មានកីឡាករសំខាន់ៗមួយចំនួនដូចជា Valencia, Romero, Ander Herrera, Rojo, Matic, Dalot ខណៈកីឡាករមិនទាន់ច្បាស់ការមានដូចជា Young, Jone, Pogba, Lingard និង Lukaku៕  

Fred

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]