ខេត្តព្រះសីហនុ ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​​គ្រោះថ្នាក់​ចរាចរណ៍​មួយដ៏រន្ធត់ កើត​ឡើង​កាលពី​វេលា​ម៉ោង០៩​​ព្រឹក​​ថ្ងៃ​ទី១០ សីហា ​​ស្ថិតតាមបណ្តោយ​​ផ្លូវជាតិ​លេខ៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 142-143 ក្នុង​​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ រវាង​រថយន្ត​២​គ្រឿងបុកគ្នាយ៉ាង​ពេញ​ទំហឹង ​ក្នុង​ទិស​ដៅ​ស្របគ្នាពី​ខេត្ត​ព្រះ​សីហ​នុ ​ទៅ​រាជធានី​ភ្នំពេញ ។

​យោង​​របាយការណ៍​ពី​​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ ​និង​នគរបាល​មូលដ្ឋាន​ស្រុក​កំពង់​សីលា​បញ្ជាក់ដែរ​​ថា រថយន្តមួយគ្រឿង​ គឺ​ម៉ាក​ឡិច​សុ​ិ​សRX300 ពណ៌​.ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-​7993 អ្នកបើកបរ​ឈ្មោះ ឡុ​ង ចាន់​បូ​លី ភេទ​ប្រុស អាយុ៣៩​ឆ្នាំ រស់នៅ ភូមិ​ក្បាលស្ពាន​1​ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​​បុក​ពីក្រោយ​រថយន្ត​កូ​រ៉ូ​ឡា ​ ​ពាក់​​ស្លាក​លេខ ព្រះ​សីហ​នុ​2A-​5283 អ្នកបើកបរឈ្មោះ គង់ សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ រស់​ភូមិ​៥​សង្កាត់​៤ ក្រុងព្រះសីហនុ​​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​​​ធ្លាក់​ចេញពី​ផ្លូវចូល​ទៅព្រៃ ។

​សេចក្តីរាយការណ៍បន្តទៀតថា ប៉ុន្តែ​ក្នុងហេតុការណ៍នេះ គឺ​មិន​មាន​​ប៉ះពាល់​​ដល់​អាយុជីវិត​មនុស្ស និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​​នោះ​ឡើយ​ ។ រថយន្ត​ទាំង​ពីរគ្រឿង​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់​សីលា កំពុងធ្វើការ​តាម​និ​តិ​វិធីតាម​ជាក់ស្តែង​ ។

គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤
គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤
គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤

ប្រភព : kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]