ជាការពិត សក់ អាចនិយាយបានថា ជារោមដ៏សំខាន់ មិនត្រឹមតែផ្តល់នូវសម្រស់មុខមាត់នោះទេ វាថែមទាំងប្រៀបដូចជា របាំងការពារស្បែកក្បាលទៅនឹងកំដៅថ្ងៃ កំទេចកំទី និងធូលីពីបរិយាកាសជុំវិញ។ ដូច្នេះហើយ សក់ គឺជាផ្នែកមួយនៃរាងកាយយើងដែលកខ្វក់ និង ងាយប្រឡាក់ខ្លាំងបំផុត ជាពិសេស នៅពេលចេញទៅបរិស្ថានខាងក្រៅយូរ ហើយប៉ះជាមួយនឹងកំដៅថ្ងៃ ធ្វើឲ្យញើសក្បាល ដែលជាហេតុបណ្តាលឲ្យឡើងខ្លាញ់ក្បាល អង្កែក្បាល និង ក្លិនស្បែកក្បាលនិងសក់ជាដើម។

ខាងក្រោមនេះ ជាហេតុផលទាំង៤យ៉ាង ដែលលោកអ្នកគួរព្យាយាមកក់សក់ជារៀងរាល់ថ្ងៃ៖ 

១. បំបាត់ជាតិខ្លាញ់នៃស្បែកក្បាល

សម្រាប់អ្នកនិយម និងចូលចិត្តហាត់ប្រាណជាប្រចាំ ស្បែកក្បាលបានបញ្ចេញនូវសារធាតុខ្លាញ់តាមរន្ធសក់ជាច្រើន ដែលអាចបណ្តាលឲ្យមានបញ្ហាដល់ស្បែកក្បាលទៀតផង  បើមិនសម្អាតចេញនូវសារធាតុទាំងនោះទេ។

ដូច្នេះបើលោកអ្នកឧស្សហ៍ទៅក្រៅ និងលេងកីឡា ឬហាត់ប្រាណច្រើន  គួរកក់សក់ឲ្យបានមួយដងជារៀងរាល់ថ្ងៃ ដើម្បីកំចាត់ចោលធូលី និងសារធាតុខ្លាញ់ទុំជាប់សក់ និងស្បែកក្បាល។

រូបតំណាង

២. សម្រាប់អ្នកមានបញ្ហាអង្កែ

ជាការពិតណាស់ ការកក់សក់ បានជួយសម្អាតនូវកោសិកាងាប់នៃស្បែកក្បាល ដែលនៅពេលប្រមូលផ្តុំយូរៗទៅ ជាមួយនឹងសំណើមញើស  បង្កើតបានជាអង្កែនៃស្បែកក្បាលនេះឯង។

បើទោះបីជាយ៉ាងណាក៏ដោយ គ្រាន់តែកក់សក់ឲ្យបានប្រចាំជារៀងរាល់ថ្ងៃ ជាពិសេសចំពោះមនុស្សស្រី នឹងបំបាត់នូវបរិមាណអង្កែ ដែលមានតាមស្បែកក្បាល និង រន្ធសក់បានយ៉ាងងាយស្រួល។ 

រូបតំណាង

៣. ជួយដល់ការដុះលូតលាស់នៃសក់

ដូចបានរៀបរាប់ខាងលើអីចឹង ការកក់សក់បានជួយសម្អាតចោលនូវឬសសក់ដែលងាប់ចេញ  ធ្វើឲ្យរន្ធសក់មិនស្ទះ និងងាយបញ្ចេញសារធាតុខ្លាញ់មកខាងក្រៅ។ ជាហេតុជំរុញទៅដល់ការលូតលាស់នៃកោសិកាសក់។

ដូច្នេះប្រសិនជាអ្នកចង់ឲ្យសក់មានការដុះលូតលាស់លឿនជាងមុន  គួរចាប់ផ្តើមពិចារណា ធ្វើការកក់សក់ជារៀងរាល់ថ្ងៃហើយ។

រូបតំណាង

៤. សម្រាប់ការរស់នៅក្នុងបរិស្ថានក្តៅ

ជាការពិត ប្រទេសកម្ពុជា មានអាកាសធាតុក្តៅហើយសើម បានន័យថា យើងងាយនឹងបែកញើស ដោយសារសីតុណ្ហភាពនៅក្នុងបរិយាកាស ហើយបូកជាមួយនឹងកំដៅបញ្ចេញដោយយានយន្តទៀតនោះ។

ដូច្នេះស្បែកក្បាលយើងងាយនឹងស្ងួត និងមានជាតិខ្លាញ់ច្រើន ដែលជាហេតុធ្វើឲ្យមនុស្សភាគច្រើនសុទ្ធតែជួបនូវបញ្ហាអង្កែក្បាលមិនចេះចប់។ បើទោះបីជាយ៉ាងណាក៏ដោយការកក់សក់ជារៀងរាល់ថ្ងៃ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវបញ្ហានេះផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]