ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលឃើញ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទីមួយ កុមារី អ៊ុក សុវណ្ណារី ច្រៀងប៉ះគ្នាជាមួយ អតីតបេក្ខភាព Cambodia Idol រដូវកាលទី១ លោក អ៊ាម វន្នី ជាលើកដំបូង។

យ៉ាងណាមិញ សម្រាប់បទចម្រៀងទីមួយដែលអ្នកទាំងពីរ បកស្រាយរួមគ្នានេះផងដែរ គឺជាបទមរតកដើម មានចំណងជើងថា «កំនួចវាយោ» ដែលកំពុងតែទាញចិត្តមហាជនយ៉ាងច្រើន ឲ្យលង់ជាមួយសម្លេងដ៏ពីរោះ ព្រឺសម្បុររបស់ពួកគេ។

ទោះជាយ៉ាងណាក្តី ក្រោយពីបានស្តាប់សម្លេងដ៏ក្រអួនក្រអៅរបស់អ្នកទាំងពីររួចហើយ មហាជនជាច្រើន បានលាន់មាត់សរសើរពីទឹកដមសម្លេង អ្នកទាំងពីរមិនដាច់ពីមាត់នោះទេ។ ឯចំណែកមហាជនមួយចំនួនទៀត បាននិយាយថា នៅពេលដែលអ្នកទាំងពីរច្រៀងរួមគ្នាបែបនេះ ប្រាកដជាផ្ទុះមិនខាននោះទេ ព្រោះថាអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពពិសេស អាចច្រៀងបទមរតកដើម បានយ៉ាងល្អដូចគ្នា៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អ៊ុក សុវណ្ណារី
អ៊ាម វន្នី
«ស្នេហ៍ឥតន័យ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី