អាមេរិក៖ ជាការពិតណាស់ មនុស្សជាច្រើននៅទូទាំងពិភពលោក ប្រាកដជាបានដឹងហើយថា «ស្រោមអនាម័យ» គឺជាអាវភ្លៀងដ៏សំខាន់បំផុតមួយ ដែលអាចជួយលោកអ្នកចៀសឆ្ងាយពីជំងឺឆ្លងផ្សេងៗ និងការមានផ្ទៃពោះ ដែលប្រើប្រាស់ក្នុងពេលរួមភេទជាមួយនឹងដៃគូស្នេហ៍ មិនថាសេវាខាងក្រៅ ឬខាងក្នុង។

ប៉ុន្តែផ្ទុយទៅវិញ តើអ្នកធ្លាប់ដែលគិតដល់ទេថា ស្រោមអនាម័យ ក៏អាចនាំទុក្ខទោសដល់អ្នកធ្ងន់ធ្ងរជាងនេះផងដែរ ប្រសិនក្នុងករណីអ្នកប្រើប្រាស់វាពុំបានត្រឹមត្រូវ សម្រាប់ក្នុងប្រតិបត្តិការលើគ្រែ ជាមួយនឹងដៃគូពិសេសនោះ?

ស្រោមអនាម័យដែលរួមភេទរួច ហាមយកមកប្រើជាថ្មំី

មែនហើយ ការកែច្នៃនិងប្រើប្រាស់ឡើងវិញ នូវរបស់របរចាស់ៗប្រើប្រាស់ក្នុងផ្ទះបាយ គឺជារឿងមួយដែលអ្នកអាចធ្វើវាបាន ហើយក៏ជាផ្នែកមួយជួយសន្សំសំចៃថវិកា និងបរិស្ថានផងដែរ។

ប៉ុន្តែយ៉ាងណាមិញ បើសម្រាប់ស្រោមអនាម័យ ជាអាវក្រោះការពារដ៏សំខាន់នេះ សូមកុំនឹកស្រមៃឲ្យសោះថា អ្នកអាចយកវាទៅលាងសម្អាតបន្ទាប់ពីរួមភេទរួច ដើម្បីទុកប្រើប្រាស់នៅពេលក្រោយទៀតបានឲ្យសោះ ព្រោះវារឹតតែអាចធ្វើឲ្យអ្នករងនូវហានិភ័យ ពីការឆ្លងមេរោគផ្សេងៗធ្ងន់កលើសដើម។

ស្រោមអនាម័យដែលរួមភេទរួច ហាមយកមកប្រើជាថ្មំី

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ឬហៅកាត់ថា CDC ដែលមានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ក៏បានចេញជាសារព្រមានមួយនៅលើបណ្តាញសង្គមផ្លូវការ Tweeter របស់ខ្លួន កាលពីចុងខែកក្កដា កន្លងទៅនេះ ពីការហាមដាច់ខាតដល់បុគ្គលគ្រប់រូប នៅទូទាំងពិភពលោក ជាពិសេស សម្រាប់ជនជាតិអាមេរិកតែម្តង ចំពោះការលាងសម្អាតស្រោមអនាម័យ សម្រាប់ទុកប្រើប្រាស់ជាថ្មីនៅពេលក្រោយ ព្រោះវាពិតជាងាយនឹងរងគ្រោះថ្នាក់ខ្លាំងបំផុត។

ស្រោមអនាម័យដែលរួមភេទរួច ហាមយកមកប្រើជាថ្មំី

ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត Elizabeth Torrone ជាអ្នកវិទ្យាសាស្រ្តផ្នែកជំងឺឆ្លងនៃ CDC ក៏បានមានប្រសាសន៍លើកឡើងដែរថា ការប្រើប្រាស់មិនបានត្រឹមត្រូវ ដូចជាយកមកប្រើប្រាស់ឡើងវិញ (ស្រោមអនាម័យ) ឬប្រើប្រាស់ច្រើនដង ក្នុងពេលតែមួយ វានឹងកាត់បន្ថយប្រសិទ្ធភាព នៃការការពាររបស់ស្រោមអនាម័យ ដែលអាចធ្វើឲ្យស្រោមអនាម័យដាច់រហែក និងងាយឆ្លងមេរោគបំផុត។

ព្រោះជាក់ស្តែង ការដែលគ្រាន់តែលាងសម្អាតស្រោមអនាម័យ ដោយប្រើប្រាស់សាប៊ូ វាពិតជាមិនបានសម្លាប់ពពួកមេរោគបាក់តេរី ឬវីរុស ដែលស្អិតជាប់ ឬគ្របដណ្តប់នៅលើផ្ទៃនៃស្រោមអនាម័យបានឡើយ។

ពោលគឺបានន័យថា វាស្អាត ប៉ុន្តែគ្មានប្រយោជន៍ ឬប្រសិទ្ធភាពក្នុងការជួយអ្នកនោះទេ។

ដូច្នេះបើសិនជាស្រលាញ់ខ្លួនឯង និងដៃគូស្នេហា ដាច់ខាតត្រូវតែប្រើប្រាស់ស្រោមអនាម័យថ្មី ហែកចេញពីស្រោមថ្មីៗជានិច្ច។ កុំភ្លេចថា មេរោគឆ្លងអ្នកមិនអាចមើលវាឃើញដោយភ្នែកទទេរបាននោះទេ ព្រោះជំងឺជាច្រើនមិនថាតែ កាមរោគ ស្វាយ ប្រមេះ អេដស៍... ដែលបានមកពីការរួមភេទនោះ ក៏កំពុងតែរង់ចាំអ្នកដែរ ប្រសិនបើអ្នកមិនចេះយកចិត្តទុកដាក់ការពារខ្លួន ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ស្រោមអនាម័យដែលរួមភេទរួច ហាមយកមកប្រើជាថ្មំី
ស្រោមអនាម័យដែលរួមភេទរួច ហាមយកមកប្រើជាថ្មំី
ស្រោមអនាម័យដែលរួមភេទរួច ហាមយកមកប្រើជាថ្មំី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]