ភ្នំពេញ៖ ក្រោយពីបាត់មុខ អស់រយៈពេលយ៉ាងយូរ នៅពេលនេះកុមារី ឃុយ ម៉ីហៀង ម្ចាស់បទ «ក្តីរំពឹង» ចេញបទចម្រៀងថ្មីហើយកាលពីយប់មិញនេះ មានចំណងជើងថា «ជីវិតយើង» ដែលពិតជាទាក់អារម្មណ៍មហាជនខ្លាំងមែនទែន។

យ៉ាងណាមិញ សម្រាប់បទចម្រៀងថ្មីមួយបទនេះ មិនត្រឹមតែពីរោះនោះទេ ប៉ុន្តែសម្រាប់អត្ថន័យវិញ ក៏មិនធម្មតានោះដែរ ព្រោះថានៅក្នុងបទចម្រៀងនេះ បានច្រៀងរៀបរាប់ពីមនុស្សដែលចូលចិត្តតែឈ្នានីសអ្នកដទៃ ដើម្បីសេចក្តីសុខខ្លួនឯង។

ទោះជាយ៉ាងណាក្តី បទ «ជីវិតយើង» នេះផងដែរ កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជន ដោយមានការShareយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គម។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនមួយចំនួនទៀត បានលាន់មាត់សរសើរថា សម្លេងម៉ីហៀងពិតជាពីរោះ មិនចាញ់តារាក្មេងៗដ៏ទៃនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បទចម្រៀងថ្មី របស់ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង