(ភ្នំពេញ)៖ តារាចម្រៀងដែល អាចឈរជើងរយៈពេលជាយូរ និងមានការគាំទ្រខ្លាំងនោះគឺ លោក សាន ផានិត គ្រប់បទចម្រៀរបស់លោក ទទួលការនិយមពីសំណាក់មិត្តៗយុវវ័យគួរឲ្យកត់សម្គាល់ផងដែរ។

ក្នុងនោះផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសិល្បៈរៀមច្បង រូបនេះបានបញ្ចេញមតិ ជាច្រើន ក្រោយពីលោក បានឃើញការប្ដឹងគ្នាមួយនៅក្នុងសង្គមសិល្បៈ កាលពីម្សិលមិញនេះ រវាងតារាចម្រៀងដ៏ល្បីលោក ខេមរៈ សិរីមន្ត និង លោក ម៉ៃ សុគន្ធ

ជាក់ស្ដែងលោក សាន ផានិត បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគណនីផ្លូវការរបស់លោក ថា៖ « សំណូមពរខ្ញុំក្នុងនាមជារៀមច្បងម្នាក់ ម៉ៃ សុគន្ធ ឈប់បានឈប់ទៅអារឿងការងារវិភាគ ទើសតែសិល្បៈគ្នាឯងហ្នឹង។ ខេមរៈ សេរីមន្ដ មិនបាច់ប្តឹងទេប្អូនកុំខ្វល់ជីវិតប្អូន មានគ្រប់យ៉ាងស្រាប់ហើយ បើប្អូនតែកាន់តែតបត នាំឲ្យមហាជនកាន់សង្ស័យ លើសមត្ថភាពប្អូនវិញទេ អាចលើសដែរក៏ថាបាន មនុស្សឥឡូវអ្នកចេះដឹងមានច្រើនណាស់។ ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមគេចចេញពីចំនុចអវិជ្ជមាន ដែលយើងគិតពីរឿងគេហ្នឹង ដោយខ្លួនឯងជួនកាលយើង វិភាគថាគេភ្លាវតែវាឆ្ងាញ់សម្រាប់គេ សំខាន់ដាច់ខាតកុំរវល់ ពីរឿងគេតែម្តង ហើយបើយើងខ្លាំងជាងគេស្រាប់ បានធ្វើរឿងសាកសមតាមសមត្ថភាពយើងមែន ចាំបាច់ទៅតដៃធ្វើអី ព្រោះយើងខ្លាំងជាងគេស្រាប់ហើយ ចុះបើគេទើសយើងទាល់តែងាប់ខ្លួននៅតែអន់ជាងយើងដដែល តើយើងទៅចង់ឈ្នះបុគ្គលតែម្នាក់ហ្នឹងធ្វើអី! »៕

លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត