យោងទៅតាម​​​​ប្រភព​ព័ត៌មាន​​​​ពី​កាសែត​​ The Economic Daily News ​​​​ដែល​មាន​មូល ដ្ឋាន​នៅ​កោះតៃវ៉ាន់​ចេញ​​ផ្សាយ​​​​​ពីថ្ងៃពុធ ទី២៨ ធ្នូ ឆ្នាំ​២០១១ បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple មាន​គម្រោង​​ចេញលក់​​បច្ចេក​​​វិទ្យា​​ទំនើប iPad 3 នៅ​ថ្ងៃ​ទី២៤ ​កុម្ភៈ ឆ្នាំ​២០១២ ខាងមុខនេះ ។ ​ការ​​ប្រកាស​​​​​​ចេញ​លក់​ផលិតផល​បច្ចេក​វិទ្យា​​ដ៏​​ទំនើប​នេះ​​​គឺជាផ្តល់​កិត្តិ​យស​ដល់​ថ្ងៃ​​ខួបកំណើត​របស់​​​លោក Steve Jobs (ថ្ងៃទី២៤ កុម្ភៈ ​១៩៩៥) ស្ថាបនិក​ក្រុម Apple ដែល​បាន​ធ្វើ​មរណកាល​​​កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១១ ក្នុង​​​វ័យ​៥៦​ឆ្នាំ ។

ប្រភព័ត៌មាន​​ដដែល​នោះ​ បាន​​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ក្រុមហ៊ុន​គ្រោង​នឹង​​ចេញ​លក់​​ iPad 3  ចំនួន​៤លាន​​គ្រឿង ​ដែលបច្ចុប្បន្ន​​​នេះ​មាន​​ក្រុម​​​ហ៊ុន​ជាច្រើន​​កំពុង​​ញាប់​​​ដៃ​ញាប់ជើង​​ផលិត​វា​ឱ្យ​បាន​​​​ទាន់​ពេល​វេលា​​​​​តាម​ការ​​គ្រោង​ទុក​ ។ គួរ​រំលឹកដែរថា ​រហូត​មក​ដល់​​​ពេល​នេះ ក្រុម​ហ៊ុន Apple បាន​ចេញ​​លក់បច្ចេកវិទ្យា​​​​ទំនើប​ iPad ​ចំនួន២​​​លើករួច​មកហើយ ​ទី១​គឺ ipad ចេញ​លក់​កាលពីថ្ងៃទី​២៧ ​មករា​ ឆ្នាំ​២០១០ និងទី២ គឺ iPad 2 ចេញ​លក់​​កាលពី​ថ្ងៃទី៣ ​មីនា ឆ្នាំ​២០១១ ហើ​យ​លើកទី៣នេះ គឺ iPad 3 ​នេះ​តែ​ម្តង ៕

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]