ភ្នំពេញ៖ នៅលើលោកយើងនេះ គ្មានអ្នកណាម្នាក់ ដែលចង់រស់នៅ ក្នុងជីវភាពលំបាកវេទនា ខ្វះមុខខ្វះក្រោយនោះទេ គឺតែងតែចង់បាន ជីវិតមួយពោរពេញ ទៅដោយ ភាពសម្បូរសប្បាយ មានលុយ មានអ្វីគ្រប់បែបយ៉ាង។

ប៉ុន្តែទន្ទឹមនឹងនេះផងដែរ នៅពេលដែលមនុស្ស ក្លាយជាអ្នកមាននោះ ក៏មានអ្នកខ្លះ បានប្រែចរិតភ្លាម ទៅជាមនុស្សម្នាក់ផ្សេងទៀត បែបមានអំនួតលើខ្លួនឯង តែអ្នកខ្លះទៀត ក៏នៅតែ រក្សាពីចរិតដើមរបស់ពួកគេ ជានិច្ច។

ជាក់ស្តែង ក៏មានតារាខ្មែរមួយចំនួន អាចនិយាយបានថា ជាតារាដែលមានចរិតល្អ មិនសូវចេះអួតទ្រព្យសម្បត្តិ លុយឡាន ដូចជាតារាផ្សេងទៀត។ ជាពិសេស របស់របរខ្លះ របស់ពួកគេ ស្ទើរតែគ្មានអ្នកណាដឹងឡើយ ព្រោះតែតារាទាំងនោះ មិនដែលបង្ហោះ តាមបណ្តាញសង្គម។

ទង្វើរបស់ពួកគេ ក៏បានធ្វើឲ្យ អ្នកគាំទ្រ មានការពេញចិត្តយ៉ាងខ្លាំង ដែលមិនមានអំនួតលើខ្លួនឯង ខណៈជីវិតរបស់តារាទាំងនោះ មានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ក៏ដោយ៕

ចង់ដឹងតារាណាខ្លះ តាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

១) ព្រាប សុវត្ថិ៖ បើទោះបីជា កំពូលតារាចម្រៀងតារារូបនេះ មានអ្វីគ្រប់យ៉ាងក៏ដោយ តែគេសង្កេតឃើញថា លោក មិនដែលបង្អួតបង្ហាញពី ទ្រព្យសម្បត្តិ ផ្ទះ ឬក៏រថយន្តទំនើបៗរបស់លោកនោះទេ។ ទង្វើបែបនេះហើយ​ ធ្វើឲ្យ អ្នគគាំទ្រ មានការស្រលាញ់ ចូលចិត្ត លោក ជាពន់ពេក ដែលនិយាយបានថា ជាតារាម្នាក់ មិនចេះអួតដូចតារាផ្សេងៗ។

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ

២) សុគន្ធកញ្ញា៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីចរិតរបស់ សុគន្ធកញ្ញា តាំងពីដើម គឺរូបនាង មិនដែលចេះអួតអាង នូវអ្វីដែលខ្លួនមាននោះទេ។ ដូចជា កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានឡើងវីឡាថ្មី តែបើមើល តាមបណ្តាញសង្គម គឺនាង មិនបង្ហោះរូបផ្ទះនាង សូម្បតែមួយសន្លឹក។ ជាពិសេស ដូចជា របស់របរប្រើប្រាស់របស់នាង ដែលមានតម្លៃរាប់ពាន់ដុល្លារ ឬក៏តម្លៃលើសពីហ្នឹង ក៏រូបនាង មិនដែល ទៅបង្ហាញពីតម្លៃ ឲ្យមហាជនបានដឹងនោះទេ។

សុគន្ធកញ្ញា
សុគន្ធកញ្ញា

២) ខេមរៈ​ សេរីមន្ត៖ ចំពោះកំពូលតារាចម្រៀងរូបនេះ ក៏មានចរិតថ្លៃថ្នូរ និងមិនចេះអួតបង្ហាញ ពីទ្រព្យសម្បត្តិរបស់ខ្លួន ដែលមានទេ។ ជាពិសេស​​ ដូចជាវីឡារបស់លោក នៅ ភ្នំពេញមួយ និង នៅខេត្តមួយ ដែលធំដូចជាវិមាន ក៏រូបលោក មិនបង្ហោះបង្ហាញអ្វីបន្តិច។ ហើយអ្វីដែលអាចធ្វើឲ្យ មហាជនបានដឹងនោះ គឺដោយសារតែ ក្រុមគ្រួសាររបស់លោក ជាអ្នកបង្ហោះតែប៉ុណ្ណោះ តែសាមីខ្លួន បែរជាមិនបញ្ចេញរូបថត សូម្បីតែមួយសន្លឹក។

ខេមរៈ​ សេរីមន្ត
ខេមរៈ​ សេរីមន្ត

៤) សុគន្ធ និសា៖ តារាស្រីរូបនេះ បើតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា រូបនាង ក៏ជា តារាអ្នកមានមិនណយទេ ដែលមានទាំងផ្ទះទ្រនំខ្ពស់ មានរថយន្តទំនើបជិះ និងរបស់របរ សុទ្ធតែរបស់ប្រ៊េនៗ តែកុំមើល ក្នុងបណ្តាញសង្គមនាង សូម្បីតែរូប បង្ហាញពីម៉ូតផ្ទះ ឬអ្វីផ្សេងៗ ក៏នាងមិនដែលថតបង្ហោះផង។ ភាគច្រើន នាងបង្ហោះតែ រូបសម្រស់របស់នាង ពេលឡើងឆាក ឬចូលរួមកម្មវិធីនានា តែប៉ុណ្ណោះ។

សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា