ភ្នំពេញ៖ ពិធីការិនីសម្លេងបានកញ្ញា ថន លក្ខិណា បានធ្វើឲ្យលោកឪពុកជាទីស្រលាញ់របស់ខ្លួន រំភើបខ្លាំងសឹងស្រក់ទឹកភ្នែក នៅពេលឃើញទង្វើរបស់កូនស្រីរូបនេះ។

ជាក់ស្ដែង នៅមុននេះមិនប៉ុន្មានម៉ោង កញ្ញាបានបង្ហោះសារអមនឹងរូបភាពជាមួយអ្នកមានគុណ(ប៉ា) ជាលើកដំបូងលើបណ្ដាញសង្គម ដោយបានរៀបរាប់ថា៖ «ថ្ងៃនេះសែនសប្បាយចិត្តបានជួបលោកប៉ាជាទីស្រលាញ់» ។ 

ហើយអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ គ្រាន់តែបានជួបឪពុកភ្លាម ថន លក្ខិណា លេងជូនសុទ្ធតែកាដូជាខ្សែរក ដែលមានបណ្តោងព្រះ ដាំពេជ្រ ចែងចាំង ទៅលោកភ្លែតតែម្ដង។

ទាំងនេះ បានឆ្លុះបញ្ចាំងពីទំហំចិត្ត នៃការគោរពស្រលាញ់របស់កូនស្រីរូបនេះ ទៅកាន់លោកប៉ា ជាពិសេសនឹងចង់បញ្ជាក់ប្រាប់ ប្រិយមិត្តអ្នកគាំទ្រថា នាងពិតជាស្រលាញ់ លោកឪពុកខ្លាំងណាស់៕

ថន លក្ខិណា និងលោកប៉ា
ថន លក្ខិណា និងលោកប៉ា
ថន លក្ខិណា និងលោកប៉ា
ថន លក្ខិណា និងលោកប៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា