ឥណ្ឌូនេស៊ី៖ គ្រូពេទ្យធ្មប់ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានបង្ខាំងក្មេងស្រីម្នាក់ទុកបម្រើតណ្ហារបស់ខ្លួនអស់ ១៥ ឆ្នាំក្នុងរូងភ្នំ ក្រោយពីនាងបានលង់ជឿបុរសចំណាស់ដែលជិតចូលម្ឈូសវិញទៅហើយនោះថា ព្រលឹងបុរសជាសង្សារបណ្តូលចិត្តរបស់ខ្លួនបានចូលសណ្ឋិតក្នុងរាងកាយរបស់គាត់។ នេះបើតាមការលើកឡើងរបស់ប៉ូលិសឥណ្ឌូនេស៊ី។

ក្មេងស្រីរងគ្រោះអស់ ១៥ ឆ្នាំ

ក្មេងស្រីដែលប៉ូលិសបញ្ជាក់ត្រឹមតែក្បាលអក្សរថាមានឈ្មោះ “H” បានបាត់ខ្លួនពីភូមិបាជូហ្គាន ក្នុងឆ្នាំ ២០០៣ តាំងពីមានអាយុត្រឹម ១២ ឆ្នាំម្ល៉េះ ហើយត្រូវបានរក្សាទុកដោយគ្រូមន្តអាគមម្នាក់ឈ្មោះ Jago។

ប៉ូលិសបានឱ្យដឹងថា លោកតាកំហូចដែលមានអាយុ ៨៣ ឆ្នាំរូបនេះបានបង្ហាញរូបថតក្មេងប្រុសម្នាក់ឈ្មោះ Amrin ដែលនារីរងគ្រោះ (បច្ចុប្បន្នអាយុ ២៨ ឆ្នាំ) គិតថាជាសង្សារស្រលាញ់ស្ទើរលេបរបស់ខ្លួន និងប្រហែលជាត្រូវមន្តអាគមសណ្តំចិត្តផងនោះ ទើបធ្វើឱ្យលង់ជឿថាព្រលឹងរបស់ Amrin បានចូលសណ្ឋិតតាចាស់រូបនេះ។

រូងភ្នំដែលក្មេងស្រីរងគ្រោះត្រូវបានរក្សាទុក

នៅពេលថ្ងៃគេទុកនាងក្នុងរូងភ្នំដើម្បីគេចពីភ្នែកច្រមុះរបស់អ្នកផង ប៉ុន្តែដល់ពេលយប់នាងត្រូវបាននាំទៅខ្ទមមួយ ក្បែរផ្ទះរបស់គ្រូគម្រក់នេះ។ ប៉ូលិសបានប្រាប់បន្តទៀតដូច្នេះ។

នារីដែលផុងខ្លួនក្នុងអន្ទាក់កាមលោកិយបានប្រាប់ប៉ូលិសថា ខ្លួនបានរួមស្នេហ៍ជាមួយ Jin Amrin ដែលជាសង្សាររបស់ខ្លួនតាំងពីឆ្នាំ ២០០៣ ប៉ុន្តែតាមពិតបុរសដែលខ្លួនបានប្រគល់ប្រាណច្រើនឆ្នាំមកនេះគឺលោកតា Jargo ទៅវិញទេ។ នៅចំពោះមុខសមត្ថកិច្ច បុរសដែលចេះអាបធ្មប់នេះបានសារភាពថា ខ្លួនមានទំនាក់ទំនងផ្លូវភេទជាមួយនាងតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។

គ្រូមន្តអាគមល្មោភកាមចំណាស់ ៨៣ ឆ្នាំ

គួរបញ្ជាក់ថា នាងត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ ក្រោយពីបងស្រីរបស់ខ្លួនបានប្រាប់អ្នកជិតខាងពីវត្តមានរបស់ប្អូនស្រីនៅក្បែរៗភូមិនេះ។

ទោះយ៉ាងណា លោកតាតណ្ហាក្រាស់ឃ្មឹករូបនេះត្រូវបានចោទប្រកាន់ពីបទល្មើស ក្រោមច្បាប់គាំពារកុមាររបស់ឥណ្ឌូនេស៊ី ដែលផ្តន្ទាទោសអតិប្បរមា ១៥ ឆ្នាំក្នុងគុក៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]