(ភ្នំពេញ)៖ កូនប្រុសអតីតតារាសម្ដែង លោក លាន អាហ្វ្រីគិ នីន បន្ទាប់ពីបានបញ្ចេញបទ «សុំស្នេហ៍តែបរាជ័យ» ធ្វើឲ្យមានអ្នកចូលទស្សនា ជិត២លាននាក់រួចមក នៅពេលថ្មីៗនេះ គ្រោង និងចេញជា MV ខណៈបទចម្រៀង១បទនេះ នឹងត្រូវច្រៀងរួមគ្នាជាមួយ តារាច្រៀង ខាន់ ជែមស៍ ផងដែរ។

លោក ខាន់ ជែមស៍ បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា MV បទ «សុំស្នេហ៍តែបរាជ័យ» មិនទាន់ចេញជា MV ពេញឡើយ ដោយនេះគ្រាន់តែជាការថតលេង សាកល្បងច្រៀងហាត់សមជាមួយគ្នាប៉ុណ្ណោះ ព្រោះលោកបានឃើញលោក លាន បញ្ចនីត ដែលកូនប្រុសអតីតតារាសម្ដែង លោក លាន អាហ្វ្រីគិ នីន មានទេពកោសល្យលើវិស័យចម្រៀង ហើយបទ «សុំស្នេហ៍តែបរាជ័យ» របស់ក្មេងប្រុសរូបនេះ មានអ្នកទស្សនារហូតដល់ ទៅជិត២០លាននាក់ គួបផ្សំអ្នកទាំងពីរមានបំណងច្រៀងបទនេះ សារជាថ្មីរួមគ្នា ទើបលោកសម្រេចស្នើទៅថៅកែផលិតកម្មសាន់ដេ ក្នុងការថត MV រួមគ្នាតែម្ដង។

លោក ជែមស៍ បន្តថា ទោះបីជាមានការអនុញ្ញាត ពីលោកថៅកែផលិតកម្មសាន់ដេ លើការចេញបទចម្រៀងរួមគ្នាលើ ផលិតកម្មសាន់ដេ ក៏ពិតមែន ប៉ុន្តែលោក លាន បញ្ចនីត នៅមិនទាន់ក្លាយជាតារាចម្រៀងពេញសិទ្ធិ របស់ផលិតកម្មសាន់ដេ នៅ ឡើយទេ ហើយបទចម្រៀង១បទ ដែលរៀបរាប់ខាងលើ គ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ប្រសិនបើមានការគាំទ្រច្រៀង រឿងចង់ក្លាយជាតារាចម្រៀងពេញសិទ្ធិ នោះ លោកស្នើសុំទៅថៅកែរបស់លោក លើកិច្ចការនេះ។

សូមបញ្ជាក់ថា លោក លាន បញ្ចនីត ដែលត្រូវបានគេស្គាល់ថា គឺជាកូនប្រុសរបស់លោក លាន អាហ្វ្រីគិនីន គឺជាតារាចម្រៀងឯករាជម្នាក់ កន្លងមកតារាចម្រៀងវ័យ១៧ឆ្នាំរូបនេះធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួន ជាច្រើនបទមកហើយ ក្នុងនោះមានដូចជាបទ «សុំស្នេហ៍តែបរាជ័យ, ដង្ហើមចុងក្រោយ, ទឹកភ្នែកម៉ែ, ហេតុអ្វីនៅតែប្រច័ន្ធ» និងបទ «ដួងតារា» ជាដើម៕

ខាន់ ជេម និង លាន បញ្ចនីត
ខាន់ ជេម
ខាន់ ជេម និង លាន បញ្ចនីត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍