ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានបង្ហោះចម្រៀងមួយបទរបស់ តារាចម្រៀងវ័យក្មេង ប្អូនប្រុស ឡុង លីគ័ង្គ ដោយធ្វើឲ្យទស្សនិកជន ដែលបានស្ដាប់ហើយ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ទៅតាមអត្ថន័យចម្រៀងរបស់ប្អូនថែមទៀតផង។
ជាក់ស្ដែង បទចម្រៀងដែលមានចំណងជើងថា «ក្រោយពេលដែលតាបានឃ្លាតទៅឆ្ងាយ » របស់ប្អូនប្រុស ឡុង លីគ័ង្គ បានផលិតឡើងយ៉ាងពិសេស សម្រាប់ឧទ្ទិសជូនលោកតារបស់ប្អូន ដែលបានទទួលមរណភាពជាង១ខែមុននេះ ដោយក្នុងចម្រៀងមួយបទនេះដែរ បានបង្កប់អត្ថន័យ ពីការនឹករលឹក និងការដឹងគុណយ៉ាងធំធេង ដែលតារាចម្រៀងវ័យក្មេងរូបនេះ មានសម្រាប់លោកតារបស់ប្អូនផងដែរ។
ជាមូយគ្នានេះ ក៏មានមហាជនជាច្រើន បានកោតសរសើរ និងថែមទាំងជួយលើកទឹកចិត្ត ប្អូនប្រុស ឡុង លីគ័ង្គ ឲ្យខិតខំប្រឹងប្រែងបន្តទៀត នៅក្នុងវិស័យចម្រៀងមួយនេះផងដែរ៕
ចង់ជ្រាបថាបទចម្រៀងនេះ បង្កប់អត្ថន័យយ៉ាងណា សូមទស្សនាចម្រៀងខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]