ថៃ៖ ខែ្សបម្រើឆ្នើមរបស់កម្ពុជា កីឡាករ ច្រឹង ពលរដ្ឋ បានផ្លាស់ទៅក្រុមខ្លាំងរបស់ថៃ Buriram United ហើយ។ នេះបើតាមគេហទំព័រក្លិប បានចុះផ្សាយកាលពីពេលមុននេះ។ 

ច្រឹង ពលរដ្ឋ

ពលរដ្ឋ បានអវត្ដមានជាច្រើនខែមកហើយ ក្រោយពីរងរបួសកាលពីដើមឆ្នាំកន្លងទៅ ដែលធើ្វឲ្យគេមិនបានជួយក្រសួងការពារជាតិក្នុងពានរង្វាន់មួយចំនួន ខណៈរួបគេក៏មានពាក្យចចាមអារ៉ាមលិចឮថា ត្រូវក្លិបម្ចាស់ពានរង្វាន់សម្ដេចហ៊ុន សែន ឆ្នាំ២០១៦ ប្រកាសលែងទទួលស្គាល់។

ក្នុងឱកាសបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាករសញ្ជាតិកម្ពុជា កីឡាករវ័យ២១ឆ្នាំបាននិយាយថា រូបគេពិតជាសប្បាយរីករាយជាខ្លាំងដែលបានផ្លាស់មកលេងនៅទីនេះ ហើយគេនឹងពង្រឹងសមត្ថភាពរូបគេឲ្យបានខ្លាំង ដើម្បីជួយក្លិបដ៏ធំនៅប្រទេសថៃនេះ។

បើតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ច្រឹង ពលរដ្ឋ នឹងទទួលបាននូវថៃ្លឈ្នួលប្រចាំខែចំនួន ៥ពាន់ដុល្លារអាមេរិក រថយន្ដ១គ្រឿង ព្រមទាំងខុនដូសម្រាប់ស្នាក់នៅផងដែរ ក្រោមលក្ខខណ្ឌខ្ចីជើងពីក្រុមក្រសួងការពណារជាតិ រយៈពេល ២រដូវកាល៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]