បាត់ដំបង៖ ការចាកចេញឆ្ងាយរបស់ម៉ែចាស់ ដែលត្រូវជាលោកយាយ ពេជ្រ ថៃ បានធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះ មានការឈឺចាប់ សោកស្ដាយជាខ្លាំង រកពាក្យអ្វីមកថ្លែងមិនបាន។ 

តួយ៉ាង ទោះបីជាលោកយាយាបានទទួលមរណភាព ប៉ុន្មានថ្ងៃហើយក្ដី ក៏ចៅគំរូរូបនេះ នៅតែទន្ទេញនឹករឭកម៉ែចាស់កម្សត់ ដែលតែងមើលថែខ្លួនតាំងពីតូច គ្មានថ្ងៃភ្លេចឡើយ។ 

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ទប់ទឹកភ្នែកសឹងមិនជាប់នោះ មុននេះបន្តិច ពេជ្រ ថៃ ក៏បានរម្លឹករឿងអតីតកាល អមនឹងរូបភាពជាមួយលោកយាយ កាលពីគាត់នៅរស់ ព្រមនឹងពាក្យពេចន៍ទុក្ខសោកយ៉ាងវែងអន្លាយថា៖

សាររបស់ ពេជ្រ ថៃ

សារកម្សត់នេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ខ្លោចចិត្តអាណិតប្អូនពន់ពេក មិនគួរណានៅក្មេងតូចយ៉ាងនេះ ត្រូវមកបាត់បង់ ដូនចាស់ជាទីស្រលាញ់ដោយគ្មានថ្ងៃអាចជួបគ្នាវិញដូច្នេះឡើយ ពិតជាគួរឲ្យអាណិតខ្លាំងណាស់៕

ខាងក្រោមជាវីដេអូ ស្តែងពីសកម្មភាពរបស់ ពេជ្រ ថៃ និងម៉ែចាស់៖

ពេជ្រ ថៃ និងម៉ែចាស់
ពេជ្រ ថៃ និងម៉ែចាស់
ពេជ្រ ថៃ និងម៉ែចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ