ភ្នំពេញ៖ ថ្មីៗនេះខែ្សបម្រើ ធារី ចន្ថាប៊ីន ត្រូវបានគេហទំព័រកីឡាដ៏ធំ Fox Sport បានចុះផ្សាយពីការជាប់ឈ្មោះជាកីឡាករបរទេសឆ្នើមទាំង៥ ប្រចាំលីកកំពូលម៉ាឡេស៊ី។ 

ធារី ចន្ថាប៊ីន

អតីតសមាជិករបស់ភ្នំពេញក្រោននេះ បានប្រកបអាជីពនៅក្លិប Terengganu FC ដោយបានចូលរួមកាលពី៨ខែមុន និងបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមនាពេលបច្ចុប្បន្នផងដែរ។

មុននឹងផ្លាស់មកលេងនៅម៉ាឡេស៊ីនេះ ធារី បានចំណាយពេលលេងនៅលីគលំដាប់ទី២ថៃ ឲ្យក្រុម Krabi FC ក្រោយចាកចេញពី ក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យ ភ្នំពេញក្រោន ជាទីដែលរូបគេចំណាយពេលចម្លោះពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦ និងឈ្នះជើងឯកលីកចំនួន ២។ 

ធារី ចន្ថាប៊ីន (ស្ដាំ)

យ៉ាងណាក្ដី កីឡាករកូនកាត់ខែ្មរ-បារាំងរូបនេះ លេងឲ្យក្រុម Krabi FC បានត្រឹមពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ បន្ទាប់ពីត្រូវក្រុមអគ្គីសនីកម្ពុជា ខ្ចីជើងក្នុងជុំទី២ នៃការប្រកួតលីកកំពូលកម្ពុជា។

ក្រោយពីបញ្ចប់ការខ្ចីជើងនេះ កីឡាករវ័យ២៦ឆ្នាំ ត្រូវបានក្លិបនៅថៃ អនុញ្ញាតឲ្យចាកចេញពីក្លិប ទោះនៅសល់កុងត្រាក៏ដោយ ហើយរូបគេក៏បានសម្រេចចូលរួមជាមួយក្រុមដែលទើបឡើងមកលីកកំពូលម៉ាឡេស៊ី គឺក្រុម Terengganu FC តែម្ដង។ 

ធារី ចន្ថាប៊ីន កាលលេងនៅថៃ

សូមបញ្ជាក់ថា ធារី ចន្ថាប៊ីន បានជាប់ជាកីឡាករបរទេសឆ្នើមទាំង៥ នៃលីគកំពូលម៉ាឡេស៊ី ក្រោយពីរូបគេបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុម Terengganu FC ជាពិសេសគឺរូបគេបានក្លាយជាកីឡាករកម្ពុជា តែម្នាក់គត់ដែលអាចបន្ដលេងនៅទីនោះ ក្រោយកីឡាករកម្ពុជា៣នាក់ទៀត គឺប្រាក់ មុន្នីឧត្ដម, កែវ សុខផេង និងចាន់ វឌ្ឍនាកា ត្រូវបានក្លិបនៅទីនោះ ផ្ដាច់កុងត្រា៕ 

ធារី ចន្ថាប៊ីន កាលលេងនៅអគ្គីសនី
ធារី និងក្រុម Terengganu FC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]