ចម្លាក់ទឹកកកទាំងអស់នេះ បង្កើតបានជាឋានមនោរម្យដ៏អស្ចារ្យ នារដូវធ្លាក់ទឹកកក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យទឹកកក ប្រទេសចិន។

បុរសជាងមួយពាន់នាក់ ដែលបានចំណាយពេលរាប់សិបម៉ោង ក្នុងការឆ្លាក់នូវដំុព្រិលឲ្យក្លាយទៅជា សំណង់រុងរឿងនានា ទីបញ្ចប់បានរួចរាល់ សំរាប់ភ្ញៀវទេសចរទស្សនា ក្នុងពិធីបុណ្យទឹកកកពិភពលោក នៅខេត្ត ជីលីង ប្រទេសចិន។ ក្នុងឆ្នាំនេះដែរ គេបានឆ្លាក់នូវរូបសំណង់ដែលមានទំហំធំ ដូចទៅនឹងសំណង់ពិតៗ ដែលមានដូចជា ផ្ទះSprawling ប្រាសាទដ៏អស្ចារ្យរបស់ Disney និងហ្វូងសេះលោតផ្លោះ។

ចម្លាក់ទឹកកកនេះគឺត្រូវការអ្នកដែលមានជំនាញខ្ពស់ និងចំនួនច្រើននាក់ដើម្បីឲ្យបាននូវអ្វីដែលពួកគេចង់បាន គឺទំហំនិងកំពស់ឲ្យដូចទៅនឹងសំណង់ពិតប្រាកដ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ចម្លាក់ទឹកកកដ៏អស្ចារ្យនេះ? សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]