ការចេញទៅរស់នៅប្រទេសទី២ ខុសពីប្រទេសកំណើត និងមានសិទ្ធិរស់នៅជាប្រជាជនស្របច្បាប់របស់ប្រទេសមានអំណាចផ្សេងៗមិនមែនជាការងាយស្រួលនោះឡើយ។ ដោយសារតែប្រទេសទាំងនោះមិនត្រឹមតែពិបាកក្នុងការទៅរស់នៅទេ សូម្បីតែលក្ខខណ្ឌក៏ច្រើន ដែលធ្វើឱ្យមនុស្សជាច្រើនពិបាកនឹងយកសញ្ជាតិប្រទេសទាំងនោះ បើទោះបីជារស់នៅច្រើនឆ្នាំយ៉ាងណាក៏ដោយ។

ទោះជាយ៉ាងនេះក្តី យើងក៏បានរកឃើញថា ការពិតមានប្រទេសរីកចម្រើនមួយចំនួនផងដែរ ដែលបានបើកសិទ្ធិ  និងមានភាពទូលំទូលាយងាយស្រួលមែនទែន ប្រសិនជាអ្នកចង់រស់នៅជាពលរដ្ឋពេញសិទ្ធិ និងចូលសញ្ជាតិ។

ដូច្នេះមកតាមដានប្រទេសទាំង៩នេះ ដែលមិនត្រឹមតែងាយចូលសញ្ជាតិទេ តែថែមទាំងប្រើរយៈពេលខ្លីទៀត៖

១. ប្រទេសបេលី (Belize)

ដើម្បីក្លាយជាពលរដ្ឋពេញសិទ្ធ និងចូលជាសញ្ជាតិរបស់ប្រទេសបេលី អ្នកត្រូវស្នាក់ក្នុងប្រទេសនេះយ៉ាងហោចឱ្យបាន ៥ឆ្នាំ ។ ក្រៅពីនេះអ្នកត្រូវតែមានការងារ ឬមុខរបររកស៊ីត្រឹមត្រូវ និងមានលុយផ្ញើនៅក្នុងធនាគារជាប្រចាំឱ្យបាន 2000$ ក្នុងមួយខែ ដើម្បីធានាថាអ្នកនឹងមានជីវភាពរស់នៅល្អនៅក្នុងប្រទេសនេះ។

លក្ខខណ្ឌតែម្យ៉ាងគត់ដែលអ្នកមិនអាចដាក់ពាក្យចូលសញ្ជាតិប្រទេសបេលីបាន គឺប្រសិនជាអ្នកជាប្រជាជនមានសញ្ជាតិដើមនៃប្រទេសដែលធ្លាប់បានធ្វើសង្គ្រាមជាមួយនឹងប្រទេសបេលី។

ប្រទេសបេលី

២.ប្រទេសអេក្វាទ័រ (Ecuador)

អ្នកត្រូវចំណាយប្រាក់ត្រឹមតែ 1000$ តែប៉ុណ្ណោះ និងត្រូវមានប្រវត្តិរូបស្អាតស្អំមិនប្រឡូកប្រឡាក់នឹងអំពីឧក្រិដ្ឋកម្មផ្សេងៗដើម្បីចូលជាសញ្ជាតិប្រទេសអេក្វាទ័រ។ បន្ថែមពីនោះ អ្នកត្រូវរស់នៅក្នុងប្រទេសអេក្វាទ័រឱ្យបាន ៣ឆ្នាំសិន ដោយអាចចាកចេញពីប្រទេសនេះបានត្រឹមតែរយៈពេល ៩០ថ្ងៃប៉ុណ្ណោះក្នុងអំឡុងពេលនោះ។ ជាពិសេសអ្នកត្រូវមានមុខរបរដែលមានប្រាក់ចំណូលជាមធ្យម 800$ ក្នុងមួយខែ និងត្រូវវិនិយោគប្រាក់ចំនួន 25000$ ក្នុងធនាគារជាតិអេក្វាទ័រ ឬវិនិយោគប្រាក់ 25000$ នេះទៅលើវិស័យអចលនទ្រព្យក៏បាន។

ប្រទេសអេក្វាទ័រ

៣.ប្រទេសសីលីឈី (Seychelles)

ចង់ចូលសញ្ជាតិសីលីឈី ត្រូវចំណាយប្រាក់ច្រើនបន្តិចគឺរហូតដល់ 12,500$។ តែក្នុងលក្ខខណ្ឌមួយ បានតម្រូវឱ្យអ្នកត្រូវបំពេញការងារមួយចំនួន ដែលត្រូវតែជួយស្វែងរកផលប្រយោជន៍ជួយដល់ សេដ្ឋកិច្ច សង្គម វប្បធម៌ រួមទាំងការរស់នៅរបស់ប្រជាជនសីលីឈីផងដែរ។

ប្រទេសសីលីឈី

៤.ប្រទេសប៉ាណាម៉ា (Panama)

បន្ទាប់ពីបានពិនិត្យបញ្ហាសុខភាពត្រឹមត្រូវ រួមទាំងបានធ្វើការស្នាក់នៅក្នុងប្រទេសប៉ាណាម៉ា៥ឆ្នាំ អ្នកអាចទទួលបានលិខិតបញ្ជាក់ជាប្រជាជនស្របច្បាប់របស់ប្រទេសនេះហើយ។ តែទោះជាយ៉ាងណាក្តីប្រទេសប៉ាណាម៉ា គ្មានច្បាប់ចូលសញ្ជាតិផ្លូវកាត់ ដោយការរៀបការជាមួយនឹងជនជនប៉ាណាម៉ានោះឡើយ។ 

ម្យ៉ាងវិញទៀតអ្នកនឹងទទួលបានសិទ្ធអទិភាពក្នុងការរស់នៅ និងអាចឆាប់ចូលសញ្ជាតិប៉ាណាបាន​ ប្រសិនជាអ្នកមានកិច្ចការទាក់​ទងនឹងការងារសេដ្ឋកិច្ច ការរកស៊ី ឬបណ្តាក់ទុនផ្សេងៗ ថែមទាំងជាប្រជាជនសញ្ជាតិដើមមកពីប្រទេសទាំង៥០នេះដូចជា៖ អ័ររ៉ុរ៉ា អាហ្សង់ទីន អូស្ត្រាលី អូទ្រីស បែលហ្ស៊ិក ប្រេស៊ីល កាណាដា ឈីលី ក្រូអាត ស៊ីព្រិក សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងកុង ហុងគ្រី អៀរឡង់ អ៊ីស្រាអែល ជប៉ុន ឡាតវី លីកសេនស្ទីន លីទុយអាន លុចហ្សំបួរ ម៉ាល់តា ម៉ូណាកូ ម៉ារីណូ ម៉ុងតេណេហ្គ្រូ ហូឡង់ នូវែលសេឡង់ ន័រវ៉េ ប៉ូឡូញ ព័រទុយហ្គាល់ ស៊ែប៊ី សឹង្ហបូរី ស្លូវ៉ានី អេស្ប៉ាញ អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង ស៊ុយអែត ស្វីស តៃវ៉ាន់ សហរដ្ឋអាមេរិក អ៊ុយរុយហ្គាយ ចក្រភពអង់គ្លេស (អង់គ្លេសនិង អៀរឡង់ខាងជើង) ។

ប្រទេសប៉ាណាម៉ា

៥.ប៉ារ៉ាហ្គាយ (Paraguay)

គ្រាន់តែអ្នកផ្ញើលុយដំកល់ទុកក្នុងធនាគារចំនួន 5200$ និងរស់នៅក្នុងប្រទេសប៉ារ៉ាហ្គាយឱ្យបាន ៣ឆ្នាំនោះ អ្នកនឹងអាចដាក់ពាក្យចូលសញ្ជាតិបាន ដោយត្រូវរង់ចាំការរត់ការ និងលិខិតអនុញ្ញាតិជាផ្លូវការរយៈពេល ១ឆ្នាំទៀត។

ប៉ារ៉ាហ្គាយ

៦.ម៉ាសេដូន (Macedonia)

ការចូលជាសញ្ជាតិជាប្រជាជាតិបាល់កង់ (Balkan) ដែលស្ថិតក្នុងប្រទេសម៉ាសេដូន ពិតជាមានប្រយោជន៍ និងងាយស្រួលខ្លាំងណាស់សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបផ្សេង ជាពិសេសគឺការធ្វើដំណើរទៅតំបន់ Schengen ដោយមិនបាច់ប្រើវីហ្សាជាដើម។ ដូច្នេះ ប្រសិនជាអ្នកជាសហគ្រិន ឬជាអ្នករកស៊ីអ្នកត្រូវតែវិនិយោគប្រាក់ចំនួន 400,000 euros ឬស្មើនឹងជាង 4700000$ ដើម្បីទទួលបានសញ្ជាតិយ៉ាងងាយក្នុងរយៈពេលតិចជាង១ឆ្នាំ។

ម៉ាសេដូន

៧.ប្រទេសហុងគ្រី (Hungary)

ការចូលសញ្ជាតិហុងគ្រី មានភាពប្រហាក់ប្រហែលនឹងប្រទេសម៉ាសេដូនដែរ នោះគឺអ្នកត្រូវតែធ្វើការវិនិយោគលើមូលបត្រភាគហ៊ុនរបស់រដ្ឋាភិបាលហុងគ្រី ដែលមានតម្លៃយ៉ាងតិចក៏ 300,000 Euros ឬប្រមាណជាជាង 3500,000$ ដែរ។ បន្ទាប់ពីអ្នកបានធ្វើការវិនិយោគនេះភ្លាមៗ អ្នកនឹងអាចទទួលបានសញ្ជាតិក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ។

ប្រទេសហុងគ្រី

៨.សាធារណរដ្ឋដូមីនីកែន(Dominican Republic)

អ្នកត្រូវរស់នៅក្នុង សាធារណរដ្ឋដូមីនីកែន យ៉ាងតិចឱ្យបាន ២ឆ្នាំ និងត្រូវវិនិយោគលើអចនទ្រព្យ ឬមុខរបររកស៊ីផ្សេងៗក្នុងតម្លៃចាប់ពី 200,000$ ឡើងទៅ ដើម្បីចូលសញ្ជាតិប្រទេសមួយនេះ ។ បន្ថែមពីនេះអ្នកត្រូវតែបង្ហាញពីឯកសារបញ្ជាក់ពីប្រាក់ចំណូលជាប្រចាំដែលមានស្ថេរភាពផងដែរ។

សាធារណរដ្ឋដូមីនីកែន

៩.ប្រទេសរុស្ស៊ី

ការចូលសញ្ជាតិរុស្ស៊ី ត្រូវបានគ្រប់គ្រងដោយច្បាប់សហព័ន្ធដែលបានបង្កើតក្នុងឆ្នាំ ២០០២ ជាមួយវិសោធនកម្មនៃឆ្នាំ ២០០៣ ២០០៤ ២០០៦ ។ ហើយដើម្បីក្លាយទៅជាពលរដ្ឋស្របច្បាប់របស់ប្រទេសរុស្ស៊ីអ្នកត្រូវតែបង់ពន្ធជាចាំបាច់ ជាពិសេសអ្នកត្រូវតែរៀន ឬចេះភាសារុស្ស៊ីជាដាច់ខាត និងត្រូវធ្វើការប្រលងភាសាជាតិឱ្យជាប់ផងដែរដើម្បីទទួលបានសញ្ជាតិរុស្ស៊ី៕  

ប្រទេសរុស្ស៊ី

នេះគ្រាន់តែជារកឃើញមួយផ្នែកតែប៉ុណ្ណោះ!

ចុះមិត្តអ្នកអានវិញ ចង់ចូលសញ្ជាតិប្រទេសណាមួយដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]