ភ្នំពេញ៖ ផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកខេមរៈ សិរីមន្ត ចេញមុខថានឹងដាក់ពាក្យប្តឹងទៅកាន់តារាចម្រៀងពូកែខាងទើសលោកម៉ៃ សុគន្ធ ជាផ្លូវការនាព្រឹកនេះ ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង ព្រោះឃើញថាតារារូបនេះមិនមាត់ៗ ស្រាប់តែចេញមុខប្តឹងតែម្តង។

ក្រោយពីដំណឹងនេះបានទៅដល់តារាទើសរូបនេះ លោកហាក់ដូចជាមិនខ្លាច និងញញើតនឹងពាក្យសម្តីទាំងនេះ របស់តារាចម្រៀងលំដាប់រូបនេះនោះទេ គឺលោកថែមទាំងបោះពាក្យសម្តីបែបឌឺដងថែមទៀត។

ដោយក្នុងនោះលោកបានស៊ែរ ព័ត៌មានខ្មែរឡូត ដែលបានចុះផ្សាយភ្លាមៗកាលពីព្រឹកមិញនេះដោយភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងដូច្នោះថា «ដោយក្តីរីករាយ ស្គាល់ពាក្យ ប្រយោល ទេ ចាស្ទីនកូពី»។

ក្រោយពីបានឃើញដូច្នៅហអ្នកគាំទ្រជាច្រើនពិតមិនពេញចិត្តនូវទង្វើរបស់លោក ដែលមិនព្រមទទួលកំហុស ថែមទាំងនាំគ្នាបន្តរិះគន់តារារូបនេះយ៉ាងចាស់ដៃ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមរង់ចាំការតបត ពីលោក ខេមរៈ សិរីមន្តផងដែរ។ ដូច្នោះព័ត៌មានបន្ថែមខ្មែរឡូត នឹងធ្វើការចុះផ្សាយបន្តទៀត៕ 

លោកម៉ៃ សុគន្ធ
លោកម៉ៃ សុគន្ធ
ខេមរៈ សិរីមន្ត
សារតបរបស់លោកម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត