ភ្នំពេញ៖ យើងបានដឹងហើយថាក្រមហ៊ុន vivo ជាក្រុមហ៊ុនទូរស័ព្ទដៃមួយដែលកំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅលើទីផ្សារនៃទ្វីបអាស៊ី។ មិនតែប៉ុណ្ណោះក្រុមហ៊ុន vivo តែងតែនាំមកនូវជាមួយម៉ូឌែលទូរស័ព្ទដៃទំនើបៗ ដែលបំពាក់ទៅដោយបច្ចេកវិទ្យាស្មាតហ្វូនថ្មីៗ និងការរចនាម៉ូឌមានភាពទាន់សម័យ។ 

ហើយអ្វីដែលពិសេស និងគួរឱ្យចាប់អារម្មណ៍ផងដែរនោះ ក្នុងឆ្នាំនេះក្រុមហ៊ុន vivo បានបញ្ចេញនៅម៉ូឌែលថ្មីដែលវាមិនមែនជាត្រកូល V និងត្រកូល Y ឡើយប៉ុន្តែវាជា ត្រកូល X ។ ដោយវាជាចំណូលថ្មី ក៏ដូចជាលើកដំបូងផងដែរសម្រាប់ត្រកូល X ដែលមាននៅក្នុងប្រទេសកម្ពុជា នោះគឺម៉ូឌែល vivo X21 ។

vivo X21

ពេលនេះ vivo X21 កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនអ្នកប្រើប្រាស់ទូទៅគឺដោយសារចំនុចពិសេសមួយយ៉ាងសំខាន់ ដែលជាសោមាសសម្រាប់ការលក់ នោះគឺការស្កេនក្រយៅដៃលើផ្ទៃអេក្រង់ (ជាបចេ្ចកវិទ្យាដំបូងគេបង្អស់លើពិភពលោក) បូករួមនឹងចំនុចពិសេសផ្សេងទៀតដូចជា អេក្រង់ : 6.28 Inches / មានវិមាត្រ 19:9 មានកម្រិតបង្ហាញរូបភាព FHD+ (1080 x 2280 ) ដែលធ្វើឱ្យរូបភាពច្បាស់ល្អ។

ផ្នែកកម្លាំងម៉ាស៊ីន X21 បានប្រើប្រាស់នៅប្រព័ន្ធ Octa-core Qualcomm ឈីប Snapdragon SMD 660 ដំណើរការដោយប្រពន្ធ័ប្រតិបត្ថការណ៍ Android 8.1 Oreo ជាមួយ Funtouch OS 4.0 វាអាចធ្វើឱ្យល្បឿននៃការប្រើប្រាស់លឿនជាងមុន និងផ្ទៃកម្មវិធីស្រលះល្អងាយស្រួលក្នុងការប្រើប្រាស់។ វាមានបំពាក់មកជាមួយរ៉េម 6GB  អង្គផ្ទុកទិន្នន័យ 128GB ហើយយើងអាចបន្ថែមរហូតទៅដល់ 256 GB និងមានថាមពលថ្ម 3200mAh ដែលអាចប្រើប្រាស់ដោយមិនបាច់ភ័យខ្លាចឆាប់អស់ថ្មនោះទេ។ vivo X21 បានបំពាក់ដោយ Camera ក្រោយភ្លោះ 2 x 12MP+5MP(f1.8 / f2.4) វាអាចថតវីដេអូបានក្នុងកម្រិត 4K ។ Camera មុខមានទំហំ 12MP (f2.0) វាអាចថតវីដេអូបានកម្រិត 1080p និងមាន Beauty Mode ជំនួយឱ្យសាច់ស្រស់ស្អាត។

vivo X21

ចំណែកឯរូបរាងរបស់វាវិញ គឺវាពិតជាមានភាពស៊ីវីល័យដែលបានរំលេចចេញនូវពណ៍ខ្មៅរលើបរលោងជាមួយនឹងផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម តួទាំងមូលមានរាងស្ដើង និងផ្ទៃខាងក្រោយប្រភេទកញ្ចក់បែប 3D Glass មានភាពភ្លឺរលោង បើចាប់កាន់នៅក្នុងដៃ មើលមកវាពិតជាមានភាពទាក់ទាញ និងទាន់សម័យមែនទែនចំពោះម៉ូឌែល vivo X21 មួយនេះ ។ ដោយសារចំនុចពិសេសជាច្រើនរបស់ vivo X21ទាំងអស់នេះយើងសង្កេតឃើញថា ត្រឹមតែរយៈខ្លីតែប៉ុណ្ណោះ ដែលបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃ 599 $ ប៉ុន្តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់អតថិជន ដោយចំនួននៃការលក់យ៉ាងខ្លាំង រហូតដល់អស់ពីស្តុកក្រុមហ៊ុនតែម្ដង។

vivo X21

vivo X21 ដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើផ្ទៃអេក្រង់ដំបូងគេបង្អស់លើពិភពលោកនោះ បានទាញយកចិត្តអតិថិជនជាច្រើនឲ្យលង់ស្រលាញ់វា និងពេញចិត្តជាមួយនឹងសមត្ថភាពរបស់វា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ យើងចាំតាមដានមើលថាម៉ូឌែលបន្ទាប់មួយណារបស់ vivo ដែលនឹងបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃដ៏ទំនើបមួយនេះដូចជាម៉ូឌែល vivo X21 ដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]