ភ្នំពេញ៖ ក្មេងស្រីកម្សត់ឈ្មោះ ម៉ីម៉ី បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមគ្រប់គ្នា ខ្លោចចិត្តអាណិតប្អូនជាខ្លាំង ព្រោះតែនៅក្មេងសោះនាងតូចរូបនេះ ត្រូវប្រឈមមុខនឹងជំងឺមហារីក ដ៏កាចសាហាវទៅហើយ។

ដោយក្ដីអាណិតពន់ពេក តារាពុហជំនាញដែលកំពុងមានឈ្មោះបោះសម្លេងលោក ប៉ែន ចំរ៉ុង ក៏បានដកលុយចេញពីហោប៉ៅផ្ទាល់ខ្លួន ជួួយក្មេងតូចដែលកើតមហារីកដំណាក់កាលចុងក្រោយ សម្រាប់សម្រួលថ្លៃព្យាបាល។

ក្នុងនោះលោកក៏បានពោលទាំងក្ដីក្ដុលក្ដួលថា៖« ៨ ខែសីហា ឆ្នាំ២០១៨ ជាថ្ងៃដែលខ្ញុំបានជួបក្មួយ មុីមុី ដំបូង ហើយក៏ភាពរំភើបសប្បាយរបស់ក្មួយធ្វើឲ្យខ្ញុំរឹតតែអាណិតក្មួយកាន់តែខ្លាំង សូមឲ្យវត្ថុសាកសិទ្ធទាំងមួយមុឺន លោកធាតុជួយបណ្តាលឲ្យមានអភិនិហាកើតឡើង ឲ្យក្មួុយឆាប់បានជា សុខភាពប្រសើរឡើងឆាប់ៗនេះ» ។

គ្រាន់តែឃើញសារនឹងរូបភាពទាំងនេះ ហើយភ្លាមក៏មានប្រិយមិត្តជាច្រើន កោតសរសើរពីទឹកចិត្តសប្បុរសរបស់លោកជាខ្លាំង ជាពិសេសគ្រប់គ្នាក៏រពឹងថា ក្មួយស្រី មុីមុី នឹងអាចឆាប់ជាសះស្បើយ រួចផុតពីជំងឺមួយនេះមិនខាន៕

ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង