(ភ្នំពេញ)៖ តារាសម្ដែងប្រុសដែលមាន រាងសង្ហាមិនចាញ់តារា កូរ៉េ នោះគឺ លោក ថង វុធ និងមានទស្សនិកជន ជាច្រើនបាន ច្រណែននូវស្បែកសខ្ចី របស់លោក ថែមទៀតផង។ 

ទោះបីលោក ថង វុធ មិនសូវខ្ពស់ក៏ពិតមែន តែលោក ត្រូវប៉ាន់ខ្លាំងជាមួយនឹង ការសម្ដែងផ្សេងៗ មិនថាជា ខ្សែភាពយន្ដ MV បទចម្រៀងនោះទេ សុទ្ធតែមានការ គាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ។

យ៉ាងណាវិញ មួយរយៈចុងក្រោយនេះ បន្ទាប់ពីលោក បានបាត់មុខពីសិល្បៈ ពេលនេះស្រាប់តែលោក បានបង្ហើបប្រាប់មកកាន់ ខ្មែរឡូត ថា៖ «រូបលោក កំពុងតែសំងំថត នូវរឿងខ្នាតធំមួយដែលនឹងចាក់បញ្ចាំង នៅពេលឆាប់ខាងមុខនេះហើយ ដោយរូបលោក សុំលាក់ចំណងជើងសិន ទុកឲ្យទស្សនិកជនជាអ្នកតាមដាន » នេះបើតាមការរៀបរាប់របស់ លោក ថង វុធ ផ្ទាល់ ។

គួរបញ្ជាក់ផងដែរថា លោក ថង វុធ ជាតារាវ័យក្មេងក៏ពិតមែន តែលោក មានភាពជោគជ័យខ្លាំងជាមួយនឹង ទាំងការងារសិល្បៈ និងមុខជំនួញ របស់ខ្លូន ៕

លោក ថង វុធ
លោក ថង វុធ
លោក ថង វុធ
លោក ថង វុធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថុង វុធ