ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ កញ្ញា ចាន់ ស្រីរ័ត្ន ហាក់ដូចជាស្ងាត់សម្តែងកុន ខុសពីសព្វដង ដែលកាលពីមុន នាង ឧស្សាហ៍ចេញថតកុន និងរឿងភាគ ជាញឹកញាប់។

ប៉ុន្តែបើងាកមើលជីវិតឯកជនរបស់នាងវិញ គឺពិតជា ឡូយឆាយ និងមានក្តីសុខខ្លាំងដែលភាគច្រើន គេតែងតែឃើញនាង ដើរកម្សាន្តជាញឹកញាប់ ជាមួយនឹងក្រុមគ្រួសាររបស់នាងផងដែរ។

តែយ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីសប្បុរស្រអែម កញ្ញា ចាន់ ស្រីរ័ត្ន  បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហោះរូបភាព ដែលបានបង្ហាញពីផ្ទះវីឡាដ៏ស្រស់ស្អាតរបស់ខ្លួន ដែលនឹងត្រៀមសម្ពោធនាពេលឆាប់ៗខាងមុខនេះផងដែរ ។

ទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតរស់នៅរបស់តារារូបនេះ ពិតជាឡូយឆាយមិនធម្មតាទេ ហើយបើទោះជាមិនប្រាប់ក៏គ្រប់គ្នាអាចស្មានដឹងច្បាស់ថា វីឡាថ្មីរបស់កញ្ញា មានតម្លៃថ្លៃមិនធម្មតាឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ ស្រីរ័ត្ន
ទិដ្ឋភាពខាងក្នុងផ្ទះ ចាន់ ស្រីរ័ត្ន
ចាន់ ស្រីរ័ត្ន និងបងស្រី
ទិដ្ឋភាពខាងក្នុងផ្ទះ ចាន់ ស្រីរ័ត្ន
ផ្ទះវីឡា ចាន់ ស្រីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ ស្រីរ័ត្ន