សាំហ្គាពួរ៖ នាថ្ងៃម្សិលមិញនេះ អ្នកនាងសុខ ស្រីម៉ុច ហៅជីដូន កាកី ដែលនិយមស្លៀកពាក់បញ្ចេញភាពស៊ិចស៊ី បានបង្ហោះរូបភាពភ្ជាប់ជាមួយនឹងសារដ៏ផ្អែមល្ហែមនៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១៤ឆ្នាំ ធ្វើឲ្យអ្នកគាំទ្រច្រើនបានចូលរួមអបអរដល់រូបនាងគ្រប់គ្នា។

ជាក់ស្តែង ថ្ងៃនេះជាថ្ងៃឈប់សម្រាក តារារូបនេះបានដឹកដៃគ្រួសារទៅផ្អែមល្ហែមនៅលើឆ្នេរសមុទ្យជាមួយគ្នាយ៉ាងមានសុភមង្គល ដើម្បីធ្វើការអបអរថ្ងៃពិសេសរបស់នាង និងស្វាមី។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារារូបនេះបានលេងខ្លួន យ៉ាងមួយអស់ដៃ នៅក្នុងឈុតប៊ីគីនីពណ៌ក្រហមយ៉ាងចែងចាំង បង្ហាញសាច់យ៉ាងសខ្ចីសឹងឈាមច្រមុះតែម្តង ជាពិសេសនោះគឺ រាងរបស់នាងពិតជាស្អាតមិនចាញ់ក្រមុំៗនោះទេ ទោះបីជាមានប្តី និងកូនរួចហើយ។

ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រមើលមិនចង់ដាក់ភ្នែក ព្រោះតែសម្រស់ដ៏លេចធ្លោ នៅក្នុងសម្លៀកបំពាក់បែបស៊ិចស៊ី លើសពីនេះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន ជូនពរនាងនៅក្នុងថ្ងៃពិសេសគម្រប់ខួបអាពាហ៍ពិពាហ៍១៤ឆ្នាំផងដែរ៕

ចង់ជ្រាបថា នាងស្លៀកពាក់ស៊ិចស៊ីបែបណានោះសូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រីម៉ុច និងស្វាមី
ស្រីម៉ុច និងស្វាមី
ស្រីម៉ុច ក្នុងឈុតប៊ីគីនី
ស្រីម៉ុច ក្នុងឈុតប៊ីគីនី
ស្រីម៉ុច ក្នុងឈុតប៊ីគីនី
ស្រីម៉ុច ក្នុងឈុតប៊ីគីនី
ស្រីម៉ុច ក្នុងឈុតប៊ីគីនី
ស្រីម៉ុច ក្នុងឈុតប៊ីគីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]