ភ្នំពេញ៖កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត បានដាក់ពាក់ប្តឹងលោកម៉ៃ សុគន្ធ ជាផ្លូវការ ក្រោយតារារូបនេះបានបង្ហោះពាក្យមិនសមរម្យជាច្រើន កាលពីពេលថ្មីៗនេះ។

នៅក្នុងនោះដែរ តារារូបនេះបានបន្ថែមទៀតថា«មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយបទល្មើសនឹងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ៖

-បទចោទ

-បទញុះញង់មានជាអាទអាថ៌

-បទធ្វើអោយប៉ះពាល់សិទ្ធនឹងផលប្រយោជន៍បុគ្គល

ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយតែគាត់ចង់បានបែបនេះដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»។

លើសពីនេះភរិយាលោកខេមរៈ សិរីមន្ត ក៏បានបង្ហាញអារម្មណ៍ និងនិយាយថា​«ដល់ពេលវេលាដែលត្រូវធ្វើហើយ»។

ក្រោយឃើញពាក្យសម្តីទាំងនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះថារាល់ពេលដែលលោកម៉ៃ សុគន្ធ បង្ហោះលោកតែងមិនតបត តែពេលនេះក៏ដល់ពេលលោកចេញ មកសុទ្ធតែមានការប្តឹងផ្តល់បែបនេះតែម្តង៕

លោកខេមរៈសិរីមន្ត
លោកខេមរៈសិរីមន្ត
ម៉ៃ សុគន្ធ
សារដែលលោកម៉ៃ សុគន្ធនិយាយ
សារដែលលោកម៉ៃ សុគន្ធនិយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ