ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ​សន្ទុះនៃការគាំទ្ររបស់លោក ឆន សុវណ្ណរាជ តែមានប្រជាប្រិយភាពខ្លាំងបើទោះជាសព្វថ្ងៃ វិស័យនេះកំពុងមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ។

ជាក់ស្ដែង យប់នេះតារាចម្រៀងចាស់ឆ្នាំប្រចាំផលិតកម្មហង្សាមាស លោក ឆន សុវណ្ណរាជ ក៏បានចំណាយពេលផ្ទាល់ខ្លួនរបស់លោក ជាមួយហ្វេនអ្នកគាំទ្រ ក្នុងថ្ងៃពិសេសពោលគឺថ្ងៃមានរយៈពេល១0ឆ្នាំមានម្តង ថ្ងៃទី 0៨ ខែ សីហា ២០១៨ ក្នុងកម្មវិធី Fan Meeting ៨th Anniversary of Reach Family ។

ទង្វើនេះបង្ហាញច្បាស់ណាស់ថា លោក ឆន សុវណ្ណរាជ ពិតជាស្រលាញ់ហ្វេនអ្នកគាំទ្រ មិនធម្មតាឡើយ ហើយនេះក៏ជាការឆ្លើយតបទៅនឹងហ្វេន សម្រាប់ការស្រលាញ់ ចូលចិត្តលោកផងដែរ៕

ចង់ជ្រាប ច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ