ដែនកោះ ភាគច្រើនសុទ្ធតែជាទីកន្លែងដ៏ស្រស់ស្អាតសម្រាប់លំហែអារម្មណ៍ និងបំបាត់ភាពតានតឹងក្នុងថ្ងៃសម្រាកនានា។ ទោះជាបែបនេះក្តី ក្រៅពីភាពស្រស់ស្អាត គេបានរកឃើញថាកោះមួយចំនួនលើផែនដីយើងនេះ បានក្លាយទៅជាកន្លែងដ៏គួរឱ្យខ្លាចរអារ និងគ្រោះថ្នាក់បំផុតទៅវិញ រហូតដល់មិនមានអ្នកណាហ៊ានចូលទៅជិតឡើយ ដោយភាគច្រើនកោះទាំងនោះរងគ្រោះដោយការបំផ្លាញពីសំណាក់មនុស្សជាតិ ធម្មជាតិ មេរោគ ជាតិគីមី រួមទាំងកត្តាបន្សល់ពីសង្គ្រាមជាដើម។

ដូច្នេះមកតាមដាន តើកោះណាខ្លះដែលជាប់ឈ្មោះជាកោះដ៏សែនគ្រោះថ្នាក់បំផុតលើលោកយើងនេះ៖

១០.កោះ The Great Pacific Garbage Patch មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង

ទីតាំងកោះនេះបានក្លាយជាទីវាលចាក់សម្រាម និងប្រមូលផ្តុំទៅដោយកាកសំណល់ផ្លាស្ទិកដ៏ធំមួយក្នុងតំបន់ដីកោះនេះ។ កោះមួយនេះក៏ជាទីកន្លែងដែលបំផ្លាញជីវិតសត្វសមុទ្រជាងគេ ហើយក៏ជាកន្លែងដែលសម្បូរទៅដោយជាតិពុល និងទឹកកខ្វក់ជាងគេក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងផងដែរ។

កោះ The Great Pacific Garbage Patch មហាសមុទ្រប៉ាស៊ីហ្វិចខាងជើង

៩.កោះ Gruinard ប្រទេសស្កុតឡែន៍

កោះ Gruinard គឺជាកោះដែលបង្កប់នូវភាពអាថ៌កំបាំង និងមានសភាពគ្រោះថ្នាក់ជាងគេផងដែរ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ គេគ្រាន់តែបានដឹងថា ទីតាំងកោះនេះជាទីកន្លែងហាមឃាត់សម្រាប់ធ្វើជីវសាស្រ្តពិសោធន៍សត្វល្អិតដែលមានមេរោគដ៏កាចសាហាវម្យ៉ាងឈ្មោះថា Anthrax ។

កោះ Gruinard ប្រទេសស្កុតឡែន៍

៨.កោះ Reunion មហាសមុទ្រឥណ្ឌា

កោះ Reunion មានចម្ងាយប្រមាណជា ១៥០គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសម៉ូរីស ត្រូវបានគេដឹងថាជាកោះដែលមានគ្រោះថា្នក់ជាងគេផងដែរ ។ ដោយសារតែកោះនេះគឺជាដែនជម្រករបស់ហ្វូងត្រីឆ្លាមពិឃាដជាច្រើនក្បាល ដែលបានសម្លាប់អាយុជីវិត ប្រជាជនអស់ជាច្រើននាក់។ ទីនេះក៏មានច្បាប់ និងបម្រាមហាមឃាត់ក្នុងការហែលទឹក តាំងពីឆ្នាំ ២០១៣មកម្ល៉េះទៀតផង។

កោះ Reunion មហាសមុទ្រឥណ្ឌា

៧. កោះ Saba ប្រទេសហូឡង់

កោះ Saba មានទីតាំងក្បែរតំបន់ដែលសម្បូរទៅដោយខ្យល់ព្យុះ ជាងកោះផ្សេងៗដទៃទៀត ហើយវាក៏ត្រូវបានវាយប្រហារដោយព្យុះធំៗជាប្រចាំអស់រយៈកាលជាង ១០០ឆ្នាំមកហើយដែរ។ ដោយសារតែកោះនេះគឺជាកោះដែលគ្រោះថ្នាក់ និងមានមហន្តរាយធម្មជាតិខ្លាំងជាងគេស្ទើរតែគ្មានអ្នកណាហ៊ានប្រថុយធ្វើដំណើរមកបែបនេះហើយ វាបានក្លាយទៅជាសម្បុករបស់ពួករត់ពន្ធខុសច្បាប់ រួមទាំងជាកន្លែងប្រជុំពួកចោរសមុទ្រ។

កោះ Saba ប្រទេសហូឡង់

៦.កោះ Izu ប្រទេសជប៉ុន

កោះ Izu គឺជាកោះភ្នំភ្លើងដែលមានទីក្រុងចំនួន ២ និងមានភូមិចំនួន៦ ដែលសម្បូរទៅដោយសារធាតុពុលស្ពាន់ធ័រពាសពេញផ្ទៃអាកាស។ ហើយបើទោះបីជាវាជាទីក្រុងដ៏សែនគ្រោះថ្នាក់ និងពេញដោយខ្យល់មានជាតិពុល យ៉ាងណាក៏ដោយ តែទីនេះនៅតែមានប្រជាជនរស់នៅដោយរំពឹងលើការពាក់ម៉ាស់ការពារខ្យល់ដង្ហើម។

កោះ Izu ប្រទេសជប៉ុន

៥. កោះ Ramree ប្រទេសមីយ៉ាន់ម៉ា

កោះ Ramree ស្ថិតនៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា គឺជាទីកន្លែងដ៏ល្បីល្បាញមួយក្នុងអំឡុងសង្គ្រាមលោកលើកទី២រវាងចក្រភពអង់គ្លេស និងប្រទេសជប៉ុន។ នៅពេលនោះកងទ័ពជប៉ុនបានព្យាយាមដកថយពីកន្លែងនោះក្នុងពេលដែលចង់ធ្វើសង្គ្រាមជាមួយអង់គ្លេស ដោយសារតែកងទ័ពជប៉ុនមួយចំនួនធំប្រមាណជា ៤០០នាក់ ត្រូវបានស្លាប់ដោយសារតែក្រពើទឹកប្រៃយ៉ាងសាហាវនៅលើដីកោះមួយនេះផងដែរ។

កោះ Ramree ប្រទេសមីយ៉ាន់ម៉ា

៤.កោះ North Sentinel ប្រទេសឥណ្ឌា

កោះ North Sentinel មានចម្ងាយពីកោះ Smith ប្រមាណជា ៣២គីឡូម៉ែត្រ ក្នុងឈូងសមុទ្រ Bengal ប្រទេសឥណ្ឌា ។ ទីកន្លែងនេះគឺជាកន្លែងរស់នៅរបស់កុលសម្ព័ន្ធបុរាណដែលមិនធ្លាប់បានចេញទៅពិភពខាងក្រៅម្តងណាឡើយ ដែលជាហេតុធ្វើឱ្យពួកគេមានប្រតិកម្មកាចសាហាវជាខ្លាំងដោយការប្រើព្រួញ ឬឧបករណ៍គ្រោះថ្នាក់មួយចំនួនវាយប្រហារ រាល់ពេលមានវត្តមានកាប៉ាល់ ទូក និងឧទ្ធម្ភាគចក្រ ឬមនុស្សប្លែកមុខ មកក្បែរតំបន់ដែលគេរស់នៅ។ ប្រសិនជាអ្នកមិនទាន់ចង់អស់ជីវិតទេ កុំឈានទៅក្បែរកន្លែងនោះឱ្យសោះ ។

កោះ North Sentinel ប្រទេសឥណ្ឌា

៣.ប្រជុំកោះ Enewetak Atoll ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

Enewetak Atoll គឺជាតំបន់ប្រជុំកូនកោះតូចៗជាច្រើនក្នុងដែនកោះ Marshall ដែលរដ្ឋាភិបាលអាមេរិចយកមកសាងសង់រោងចក្រ និងសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៤៣ ក្នុងសម័យអំឡុងសង្គ្រាមត្រជាក់ឆ្នាំ ១៩៧៧ ដល់ឆ្នាំ១៩៨០។ តែក្រោយពីនុយក្លេអ៊ែទាំងនោះត្រូវបានផ្ទុះ និងរងការបំផ្លាញវាបានសាយភាយវិទ្យុសកម្មពាសពេញផ្ទៃកោះនេះទាំងមូល ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលបានធ្វើការជម្លៀសប្រជាជនជាង ៨០០នាក់ភ្លាមៗពីកោះមួយនេះ។ គួរឱ្យដឹងផងដែរថា ចំនួនវិទ្យុសកម្មដែលមាននៅលើកោះនោះ ទោះបីជារយៈពេល ១០ឆ្នាំទៅមុខទៀតក៏មិនប្រាកដថាអាចនឹងក្លាយជាទីកន្លែងដែលអាចរស់នៅបានដែរ។

ប្រជុំកោះ Enewetak Atoll ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

២.កោះ Poveglia ប្រទេសអ៊ីតាលី

កោះ Poveglia គឺជាទីកន្លែងដ៏គួរឱ្យភ័យខ្លាចមួយក្នុងចំណោមកន្លែងដ៏គួរឱ្យរន្ធត់ៗជាច្រើនជុំវិញពិភពលោក ស្ថិតនៅចន្លោះកោះ Lido និងកោះ Venice ភាគខាងជើងប្រទេសអ៊ីតាលី។ កោះនេះសម្បូរទៅដោយមេរោគពិសម្យ៉ាងមានឈ្មោះថា Plague pits ដែលបានសម្លាប់អាយុជីវិតមនុស្សលើកោះនេះអស់ជាង ១០០,០០០នាក់រាប់សត្សវត្សន៍មកហើយ ​ដោយបានបន្សល់រណ្តៅសាកសពជាច្រើនពាសពេញផ្ទៃដីកោះទាំងមូល។

កោះ Poveglia ប្រទេសអ៊ីតាលី

១.កោះ Ilha de Queimada Grande ប្រទេសប្រេស៊ីល

កោះ Ilha de Queimada Grande ត្រូវបានគេហៅម្យ៉ាងទៀតថា ជាកោះពស់ ស្ថិតនៅលើតំបន់ឆ្នេរ Sao Paulo ប្រទេសប្រេស៊ីល។ កោះនេះសម្បូរទៅដោយពស់ពិសសាហាវៗជាង ៤០០០ប្រភេទ ដែលគ្មានថ្នាំណាអាចបន្សាប ឬព្យាបាលបាននោះឡើយ។ ដោយសារតែវាជាដែនជម្រកសត្វពស់ដ៏សាហាវបែបនេះហើយ វាបានក្លាយទៅជាកោះដែលគ្រោះថ្នាក់បំផុត រហូតដល់គ្មានមនុស្សណាម្នាក់ហ៊ានចូលមកជិតឡើយ៕

កោះ Ilha de Queimada Grande ប្រទេសប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]