ភ្នំពេញ៖ ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើង ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda CLICK125i ស៊េរីថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ នេះតទៅ។

Honda CLICK125i ស៊េរីថ្មី

Honda CLICK125i ស៊េរីថ្មី! ម៉ូតូប្រភេទអូតូបែបស្ព័រ អស្ចារ្យគ្មានគូប្រៀប ដាស់អារម្មណ៍លោកអ្នកឱ្យកាន់តែមុតស្រួច ជាមួយនឹងការរចនារាងរូបរាងថ្មីបែបស្ព័រ ឥតទាស់ សាកសមជាមួយម៉ាស៊ីន 125cc PGM-FI ដែលមានអនុភាពខ្លាំង រួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយរបស់ Honda Smart Technology ។

Honda CLICK125i បំពាក់នូវលក្ខណៈពិសេសៗ ពោរពេញដោយអនុភាពដូចជា៖

Dual LED Headlight

ល្អឥតខ្ចោះ ចង្កៀងមុខថ្មី! បំពាក់ដោយអំពូល LED ជំនាន់ចុងក្រោយបង្អស់ ជាមួយការចនាបែបស្ព័រ កាលីប លេចធ្លោរលើសគេ ព្រមទាំងមានពន្លឺភ្លឺច្បាស់ទាក់ទាញគ្រប់ក្រសែភ្នែក។

Honda CLICK125i ស៊េរីថ្មី

Full Digital Meter

កុងទ័រទំនើប Full Digital បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់ពេញលេញ។

Honda CLICK125i ស៊េរីថ្មី

New LED Tail Light

ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើប ផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។

Honda CLICK125i ស៊េរីថ្មី

New Sporty Muffler

ថ្មី! បំពង់ស៊ីម៉ាំងបែបស្ព័រ បំពាក់ឡើងធ្វើឲ្យការបើកបរកាន់តែរីករាយ។

Honda CLICK125i ស៊េរីថ្មី

Honda CLICK125i ស៊េរីថ្មី! មាន ៣  ពណ៌សម្រាប់ជ្រើសរើសគឺ៖

ពណ៌ស (Energetic White) ពណ៌ខ្មៅ (Power Black) និងពណ៌ក្រហម (Passion Red)

Honda CLICK125i ស៊េរីថ្មី

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៨ នេះតទៅ

លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 0១0 ៩២២ ៩២២ ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]